Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​៖​ក្រុមហ៊ុន​កូរ៉េខាងត្បូង​បង្កើត​ក្រុម​ដោះស្រាយ​វិបត្តិ​(មានវីដេអូ)

spot_img

​នៅ​ថ្ងៃទី​២៤ ខែកក្កដា ក្រុមហ៊ុន​សំណង់​កូរ៉េខាងត្បូង SK E&C ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចូលរួម​ស្ថាបនា​វា​រី​អគ្គិសនី Xe Pien-Xe Nam Noy ឡាវ​បាន​បង្កើត​ក្រុម​ដោះស្រាយ​វិបត្តិ​ដើម្បី​ប្រតិកម្ម​ជាមួយ​ព្រឹ​ត្ដិ​ការណ៍​ខាងលើ​។​

​ប្រធាន​ក្រុមហ៊ុន​SK E&C លោក​Ahn Jae-hyun រួម​នឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​ចាក​ចេញពី​កូរ៉េខាងត្បូង​មក​ឡាវ​ដើម្បី​វាយតម្លៃ​ពី​ចំណុច​ខូចខាត​និង​ជំនួយ​គាំទ្រ​ដល់​យុទ្ធនា​ការសង្គ្រោះ​នៅ​ទីនោះ​។​

​ក្រុមហ៊ុន​នេះ​ឱ្យដឹងថា នៅ​ការដ្ឋាន​ខាងលើ​កំពុង​រង​ការលិចលង់ ហើយ​ការបាក់​ទំនប់​ផ្ដើមចេញពី​កម្រិត​ទឹកភ្លៀង​ដែល​លើស ពី​ធម្មតា​ដល់​ទៅ​បី​ដង​។ ចំពោះមុខ​ក្រុមហ៊ុន​បាន​ជួយ​ដល់​យុទ្ធនា​ការសង្គ្រោះ​ដល់​រដ្ឋាភិបាល​ឡាវ ដោយ​ជួល​ឧទ្ធម្ភាគចក្រ​ពី​ប្រទេស​ថៃ​មក​សង្គ្រោះ​អ្នក​កំពុង​ជាប់គាំង​ដោយសារ​ទឹក​ជន់​លិច​។​

​ដោយឡែក​ក្រុមហ៊ុន​ថាមពល​អគ្គិសនី Ratchaburi របស់​ថៃ ដែលមាន​ចំណែក​ចូលរួម​ក្នុង​គ្រោងការណ៍​ស្ថាបនា​វា​រី​អគ្គិសនី​នេះ​ជាមួយ​កូរ៉េខាងត្បូង​និង​ឡាវ ក៏បាន​បើក​សន្និសីទកាសែត​ដើម្បី​រាយការណ៍​អំពី​ការបាក់​ទំនប់​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​ស្លាប់​និង​បាត់​ខ្លួន​ហើយ​តំបន់​មួយ​យ៉ាង​ធំធេង​ត្រូវបាន​ជន់​លិច​។​តាម​របាយការណ៍​ក្នុង​សន្និសីទកាសែត​ឱ្យដឹងថា នៅ​យប់​ថ្ងៃទី​២៣​ខែកក្កដា ទំនប់ D ក្នុង​គម្រោង​មាន​ទទឹង​៨​ម៉ែត្រ បណ្ដោយ​៧៧០​ម៉ែត្រ និង​កម្ពស់​១៦​ម៉ែត្រ ដែល​សម្រាប់​ជួយ​ដល់​ចរន្ដ​បញ្ជូន​ទឹក​នៃ​បឹង​Sepien ត្រូវបាន​បាក់​រលំ ធ្វើឱ្យ​ទឹក​បុក​ធ្លាក់​ទៅ​តំបន់​ខាងក្រោម​និង​ទន្លេ​ចម្ងាយ​ពី​ទំនប់​នេះ​៥​គីឡូម៉ែត្រ​។​

​បើតាម​របាយការណ៍​ដ​ដែល​ទំនប់​វា​រី​អគ្គិសនី Xe Pien-Xe Nam Noyបាន​សាងសង់​សម្រេច​៩០​ភាគរយ​ហើយ ហើយនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩ ប៉ុន្ដែ​ចៃដន្យ​បានទទួល​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ព្រោះតែ​កម្រិត​ទឹក​បណ្ដាល មកពី​ព្យុះភ្លៀង​ច្រើន​ថ្ងៃ​កើនឡើង​លើស​ធម្មតា​ដល់​ទៅ​បី​ដង​៕

សូយន

 

 

spot_img
×