Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​វាយតម្លៃ​ខ្ពស់​ដែល​កូរ៉េខាងជើង​រុះរើ​ទីលាន​សាកល្បង​កាំជ្រួច​

spot_img

​ថ្លែង​ទៅកាន់​អតីតយុទ្ធជន​អាមេរិក​ក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​នៅ Kansas រដ្ឋ Missouri ប្រធានាធិបតី Donald Trump អះអាងថា រូបភាព​ពី​ផ្កាយរណប​ថ្មីៗ​នេះ​បានបង្ហាញ​ឱ្យឃើញ​កូរ៉េខាងជើង​បានចាប់ផ្ដើម​ដំណើរការ​រើរុះ​ចោល​ទីលាន​សាកល្បង​កាំជ្រួច​សំខាន់បំផុត​របស់ខ្លួន ហើយ​រដ្ឋការ​អាមេរិក​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​នេះ​។​

​រូបភាព​ផ្កាយរណប​បង្ហាញឱ្យឃើញ​កូរ៉េខាងជើង​ចាប់ផ្ដើម​រុះរើ​មូលដ្ឋាន​សាកល្បង​កាំជ្រួច​អន្ដរទ្វីប​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​សម​ភាគី​អូស្ដ្រាលី ប្រមុខ​ការទូត Pompeo បានលើកឡើង​ច្បាស់​ថា​៖ យើងខ្ញុំ​បាន​ជំរុញ​ដើម្បីឱ្យ​មានការ​ត្រួតពិនិត្យ​នៅនឹងកន្លែង​ពេលដែល​មូលដ្ឋាន​សាកល្បង​គ្រឿង​ម៉ាស៊ីន​របស់​កាំជ្រួច​ត្រូវបាន​រើរុះ​ចោល ស្របទៅនឹង​ការសន្យា​របស់លោក​Kim Jong-un​។​

​នៅ​ថ្ងៃ​ដដែល គេហទំព័រ 38 North របស់​អាមេរិក​បានប្រកាស​ជា​សាធារណៈ​នូវ​រូបភាព​ទាំងឡាយ​បង្ហាញឱ្យឃើញ​ក្រុង​ព្យុងយ៉ាង​ហាក់ដូចជា​ក្រុង​ព្យុងយ៉ាង​បាន​រុះរើ​អគារ​មួយ​និង​ប្រព័ន្ធ​គាំទ្រ​ការបាញ់​បង្ហោះ​កាំជ្រួច​នៅ​ទីលាន​បង្ហោះ​កាំជ្រួច​Sohae ៕​

សូយន

spot_img
×