Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការពារ​មិនឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា បិទទ្វារ​ឡើយ​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​

spot_img

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដំណើរការ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ការជួយ​សង្គ្រោះ​ទារក​កុមារ​នៅ​កម្ពុជា ត្រូវតែ​ដើរ​ទន្ទឹម​ជាមួយ​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ពិសេស​គឺ​ការជួយ​សង្គ្រោះ​អាយុជីវិត​ទារក និង​កុមារ​ឱ្យ​ចាក​ផុត​ពី​ជំងឺ​ដង្កាត់ និង​គ្រោះថ្នាក់​ផ្សេងៗ​។​

​មន្ត្រី​រាជរដ្ឋាភិបាល​បានឱ្យដឹងថា​៖​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​មាន​សម្ដេច​ទាំង​ទ្វេ​ជា​ស្ថាបនិក និង​ជា​ប្រធានកិត្តិយស​ផងដែរ​។​

​បន្ទាប់​ពី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រួចមក មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បើកចំហ​ទទួល​សមាជិក​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដីប្រកាស​ថា មូលនិធិ​នេះ​បាន​ទទួល​សមាជិក​ស្ថាបនិក​ចំនួន ១៣០​រូប​, សមាជិក​កិត្តិយស​ចំនួន ១០៧​រូប​, សមាជិក​គាំទ្រ​ចំនួន ៤៦,៣៩៧​រូប និង​សប្បុរសជន​ផ្សេងៗ​ចំនួន ៨៩០​រូប ដោយ​ទទួលបាន​ថវិកា​ពី​ការបរិច្ចាគ​ប្រាប់​រៀល​ចំនួន ៣,៥៣៧,៦៤៦,១៥០​រៀល និង​ប្រាក់​ដុល្លារ ៤,៩១៥,០៩៥​ដុល្លារ​។​

​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការបង្កើត និង​ដំណើរការ​មូលនិធិ​គន្ធបុប្ផា​នេះ ក៏​ស្រប​ទៅនឹង​ព្រះរាជហឫទ័យ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម សីហមុនី​នាថ ផងដែរ ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះរាជហឫទ័យ ទុកដាក់​ចំពោះ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ជារឿយៗ​។​

​ជា​ការខិតខំ​ប្រឹងប្រែង ពី​សំណាក់​ប្រមុខ​កំពូល​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​សប្បុរសជន​នានា ដែល​តែងតែ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពិត​ប្រាកដ​ណាស់​ថា មាតាបិតា​គ្រប់ៗ​រូប​តែង​ចង់​ឱ្យ​បុត្រ​ធីតា​របស់​ខ្លួន ជៀសផុត​ពី​ជំងឺ​ដង្កាត់​នានា ហើយ​នៅពេល​បុត្រ​ធីតា​កើត​មាន​ជំងឺ មាតាបិតា​តែងតែ​នាំ​កូនៗ​របស់​ខ្លួន​ទៅ​ទទួល​សេវា​សុខាភិបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជារឿយៗ​។ តែ​អ្វី​ដែល​ពិសេស​លើស​ពេលមុនៗ​នោះ គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា​គ្រប់​សាខា បាននិងកំពុង​ចូលរួមចំណែក​ទ្រទ្រង់ ដោយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ក្រៅ​ពី​បង្កើត​មូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហើយ​នោះ​, រាជរដ្ឋាភិបាល​កម្ពុជា បាន​ដក​ថវិកា​នៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ដក​ចំនួន​២​ដុល្លារ ក្នុង​មួយ​សំបុត្រ បញ្ជូលទៅ​ក្នុង​មូលនិធិ​គន្ធបុប្ផា​តែ​ម្តងនេះ​។​

​ជាក់ស្តែង​នៅ​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​សរុប ២,៧១៣,៩២២​លាន​ដុល្លារ​អាមេរិក​។​

​សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា ទោះបី​គ្មាន​វត្តមាន​របស់​លោក​វេជ្ជបណ្ឌិត ប៊ិច រិច​ឆ្ន័​រ ដែល​ធ្លាប់​ចាំ​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏ដោយ ក៏​សម្ដេច​តេជោ​មិន​បណ្ដោយ​ឱ្យ​ចៅៗ​របស់​សម្ដេច ត្រូវ​ជួប​បញ្ហា​សុខភាព ដោយសារ​គ្មាន​មន្ទីរពេទ្យ​ព្យាបាល​នោះឡើយ​។​

​ការចូលរួម​បរិច្ចាគ​នេះ ជា​កាយវិការ​មួយ​បង្ហាញឱ្យឃើញថា ទាំង​សប្បុរសជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការគាំទ្រ​គោលនយោបាយ​ទ្រទ្រង់ និង​ធានា​ចីរភាព​នៃ​កិច្ច​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ជា ដែល​ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន តាមរយៈ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បន្ថែម​ពីលើ​មូលនិធិ​គន្ធបុប្ផា​ស្វីស​ដែល​មាន​ស្រាប់​។​

​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ពិសេស​ទារក និង​កុមារ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ សបញ្ជាក់​ឱ្យឃើញ​ថា ឱ្យ​តែ​សម្ដេច​តេជោ ហ៊ុន សែន ជាប់ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​កម្ពុជា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​របស់​ប្រជាពលរដ្ឋ​នៅតែ​ដំណើរការ​ទៅមុខ និង​ចាំ​ជួយ​ទ្រទ្រង់​ប្រជាពលរដ្ឋ​កម្ពុជា​ជាប់​ជានិច្ច ទោះ​ក្នុង​អាណត្តិ​នេះ ឬ​អាណត្តិ​ក្រោយ​ក៏ដោយ ឱ្យតែ​កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​ដូច្នេះ​ដើម្បី​ទទួលបាន​នូវ​សេវា​គាំពារ​សុខាភិបាល​ពី​រាជរដ្ឋាភិបាល និង​ដើម្បី​បន្ត​ដំណើរការ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×