Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តំណាង​ប្រទេស​៥២ នៃ​ទ្វីប​ទាំង​៥ នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា

spot_img

​ភ្នំពេញ​ ៖ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​ក្រុម​អ្នកសង្កេតការណ៍​ជាតិ​ចំនួន ១០៣៦​នាក់ មកពី​៩៣ អង្គការ សមាគម​នៅ​ទូទាំង​រាជធានី ខេត្ត និង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២២០​នាក់​តាំង​ឱ្យ​អង្គការ​ស្ថាប័ន និង​តំណាង​ប្រទេស​ចំនួន​៥២ នៃ​ទ្វីប​ទាំង​៥ នៅលើ​ពិភពលោក នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្រៅ​ពី​ការចុះ​សង្កេតការណ៍​ដោយផ្ទាល់ តាម​ការិយាល័យ​បោះឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ក្រុម​អ្នកា​ង្កេ​ត​ការណ៍​អន្តរជាតិ ក៏​នឹង​គ្រោង​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​មួយ​ចំនួន ព្រមទាំង​ជួបពិភាក្សា ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។​

​បន្ទាប់​ពី​បញ្ចប់​ការងារ​សង្កេតការណ៍​បោះឆ្នោត ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​ក្រុម​អ្នកសង្កេតការណ៍​ជាតិ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​ការពិត​នូវ​ដំណើរការ​បោះឆ្នោត ក្នុងនាម​ជា​សាក្សី​ដែល​បាន​ចុះ​ទៅ​សង្កេត​ដោយផ្ទាល់ នៅតាម​ការិយាល័យ​បោះឆ្នោត​។​

​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ដែលជា​អ្នកសម្របសម្រួល​ការងា​រ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ រៀបចំ​ពិធី​ផ្តល់ព័ត៌មាន ដល់​អ្នកសារព័ត៌មាន អំពី​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​ចេញ​សេចក្តីប្រកាស នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ពី​ការចូលរួម​របស់​ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​លើកឡើង​ថា អង្គការ​ជាតិ និង​អន្តរជាតិ បាន​ស្នើសុំ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដើម្បី​ងាយស្រួល​បាន​ចូលរួម​ក្នុង​ការងារ​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា ជាពិសេស​ការ​បំពេញបែបបទ នីតិវិធី ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​កម្ពុជា​។​

​វ​.​ស​.​ស​. ដើរតួនាទី​ស្នូល​ក្នុង​ការសម្របសម្រួល​កា​រងារ របស់ គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរ ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ជា​យន្តការ​មួយ​មាន​ការចូលរួម​សហកា​រ​យ៉ាង​ទូលំទូលាយ​ពី​អង្គការ​ស្ថាប័ន​ផ្សេងៗ រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គ​.​ជ​.​ប​. ដើម្បី​ធានា​ឲ្យ​ការការងារ​សង្កេត ការ​ណ៍​ការបោះឆ្នោត​នាពេល​ខាងមុខ ប្រព្រឹត្តទៅ​ដោយ​រលូន មាន​តម្លាភាព និង​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន​។

លោក​ប្រធាន​បាន​គូសបញ្ជាក់ថា បេសកកម្ម​ពិសេស​របស់​គណៈកម្មកា​រ​សម្របសម្រួល​ការងា​រ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ គឺ​ដើម្បី​ធានាបាន​នូវ​ភាពជា​ម្ចាស់ និង​សិទ្ធិ​ស្វ័យ​សម្រេច​ជា​អធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​លើ​ជោគវាសនា​របស់​ប្រជាជាតិ តាមរយៈ​ការសម្របសម្រួល​ឱ្យមាន​ការចូលរួម​យ៉ាង​ទូលំទូ លាយ ពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​បណ្តាញសារព័ត៌មាន ក្នុង​ការពិនិត្យ និង​ធ្វើ​ជា​សាក្សី​ផ្ទាល់​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ប្រកបដោយ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ ទៅតាម​មាគ៌ា​ដ៏​ត្រឹមត្រូវ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​នៅ​កម្ពុជា គឺ​ជា​បេសកកម្ម​ចម្បង​របស់​គណៈកម្មកា​រ​សម្របសម្រួល​នេះ​។​

​អង្គការ ស្ថាប័ន​អន្តរជាតិ​ដែល​នឹង​ចូលរួម​សង្កេតការណ៍ បោះឆ្នោត​នៅ​កម្ពុជា នាពេលនេះ ជា​អង្គការ​ស្ថាប័ន​ធំៗ ដែល​មាន​បទពិសោធន៍​ចូលរួម​សង្កេតការណ៍ បោះឆ្នោត​ជា​ច្រើន​ប្រទេស​នៅ​លើ​ពិភពលោក ដែល​មាន​ដូចជា សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (International Conference of Asian Political Parties) ដែល​ហៅ​កាត់​ថា ICAPP គឺជា​ស្ថាប័ន​មួយ បាន​បង្កើតឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​យោបល់ និង​ទស្សនៈ​គ្នា​រវាង​បណ្តា គណបក្ស នយោបាយ ក្នុង​តំបន់​ដែល​មាន​មនោគមវិជ្ជា​ខុសៗ​គ្នា និង​បង្កើន​ការយល់ដឹង និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុង​រង្វង់​ប្រទេស និង​ប្រជាជន​ក្នុង​តំបន់​។ គិត​មក​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ ICAPP មាន​សមាជិក​ចំនួន ៣៥៥ គណបក្សនយោបាយ មកពី​៥២​ប្រទេស និង​១​ដែនដី​។​

អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ដែល​ហៅ​កាត់​ថា CDI​។ CDI គឺជា​អង្គការ​មួយ​ដែល​មាន​គណបក្សនយោបាយ​ចំនួន ៧៤ ជា​សមាជិក មកពី ៦៣​ប្រទេស និង​គណបក្សនយោបាយ​ចំនួន​១២ ជា​អ្នកសង្កេតការ​ណ៍ និង​ដែល​បាន​បង្កើត ឡើង​នៅ​ឆ្នាំ​១៩៦១​។​

​ក្រៅ​ពី​អង្គការ ស្ថាប័ន​ធំៗ​ទាំងនេះ នៅ​មាន​អង្គការ សមាគម​ធំៗ​មក​ពី​ទ្វីប​អឺរ៉ុប អាស៊ី មួយចំនួនទៀត ដែល​នឹង​មាន​វត្តមាន​ធ្វើជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា ដែល​ដូចជា អន្តរ​សភា​អាស៊ាន ដែល​ហៅ​គាត់​ថា AIPA សភា​តំបន់​អាស៊ី ដែល​ហៅ​កាត់​ថា APA និង​ក្រុម​សភា​និយាយ​ភាសា​បារាំង ដែល​ហៅ​កាត់​ថា APF ដែល​នឹង​ចូលរួម​សង្កេតការណ៍ បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែ​កក្កដា​ខាងមុខ នេះ តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។​

​ចំណែក​អង្គការ សមាគមជាតិ ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ការងារ អ្នកសង្កេត ការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នោះ​វិញ ជា​សង្គម​ស៊ី​ល ដែល​ធ្វើការ​ខាង​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខភាព កសិកម្ម និង​អប់រំ ជាដើម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×