Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ គ​.​ជ​.​ប ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​លោក ជួង ជូ​ងី ជា​មេធាវី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

spot_img

​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចាត់វិធានការ​តាម​ផ្លូវច្បាប់ ទៅលើ​លោក ជួង ជូ​ងី ជា​មេធាវី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (​គណបក្សប្រឆាំង​) ពាក់ព័ន្ធ​ករណី​អំពាវនាវ កុំឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ។​

​នេះ​បើ​យោង​តាម​ការ​ឲ្យដឹងពី គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​មេធាវី គី តិច នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​
​លិខិត​ស្នើ​សុំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ទៅ គ​.​ជ​.​ប បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ និង​បន្ដ​រហូត​មកដល់​បច្ចុប្បន្ន​នេះ ឈ្មោះ ជួង ជូ​ងី ដែល​មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១២​បេ ផ្លូវ​១៩៧ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម Facebook របស់ខ្លួន ប្រព្រឹត្ត​អំពើ​ទុច្ចរិត រំលោភ​បំពាន​លើ​បញ្ញត្តិ​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។ សកម្មភាព​របស់​ឈ្មោះ ជួង ជូ​ងី នេះ​គឺ​ពិតជា​មាន​ចេតនា និង​គោលបំណង​ច្បាស់លាស់ ក្នុងការ​បំផុសគំនិត​ទប់ស្កាត់ និង​រារាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត មិនឲ្យ​ទៅ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក​មេធាវី គី តិច បាន​រៀបរាប់​ពី​ដំណើរ​រឿង​ថា ក្រោយ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្ក្រោះ​ជាតិ បាន​ធ្វើ​ការអំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យធ្វើ​ពហិការ មិន​ទៅ​ចូលរួម​ការបោះឆ្នោត ដោយ​ចោទប្រកាន់​ថា ការបោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ជា​ការបោះឆ្នោត​ក្លែងក្លាយ និង​ជា​ឆាក​ល្ខោន និង​ការ​បំផុស​ជា​បន្តបន្ទាប់​អំពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយ​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក ជួង ជូ​ងី បាន​បង្ហោះ​វីដេអូ​ខ្លី​ប​មួយ​ដែល​មាន​រយៈពេល​៧៖៣៣​វិនាទី នៅលើ​គណនី Facebook របស់ខ្លួន ដោយ​បាន​និយាយថា ការបោះឆ្នោត​ជា​ការបោះឆ្នោត​ក្លែងក្លាយ ឬ​ជា​ឆាក​ល្ខោន ។​

​បើ​តាម​លោក​មេធាវី គី តិច សកម្មភាព​របស់​មេធា​វី​អតីត​គណបក្សប្រឆាំង​រូបនេះ នឹង​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មាន​ការភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​ភាន់ច្រឡំ​លើ​ភាពស្របច្បាប់ នៃ​ស្ថាប័ន​ដែល​កើតចេញពី​ការបោះឆ្នោត​។ ការភាន់ច្រឡំ​នេះ នឹង​បង្ក​ឲ្យ​កើតមាន ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋអំណាច ដែល​ជា​កត្តា​ធ្វើឲ្យ​មាន​ភាពអសន្តិសុ​ខ​សង្គម ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​នាំឲ្យ​កើត​កលិយុគ​ជាតិ​។ សកម្មភាព​ញុះញង់​នេះ បង្ហាញ​ពី​ការរៀបចំ​ជា​អង្គការ​ចាត់តាំង ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ព្រោះថា​ក្រោយ​មាន​ការអំពាវនាវ របស់​មេ​ចលនា​សង្គ្រោះ​ជាតិ​រួចមក ក៏​កើត​មាន​ព្រឹត្តការណ៍​ប្រឆាំង​ការបោះឆ្នោតជាប​ន្ត​បន្ទាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×