Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គេ​បាន​អរគុណ​តារា​ស៊ិច​ស៊ី ស្រី​ម៉ុច ស្លៀក​រ៉ូ​បបែប​ប៊ី​គីនី បញ្ចេញ​កេរ​ម៉ែ វាល​គល់​ក្រលៀន ដើរ​លើ​ឆាក​ជាមួយ​តារា​ថៃ​

spot_img

​ភ្នំពេញ ​៖ អតីត​តារា​សម្ដែង​រាង​ចាស់​បន្តិច ឈ្មោះ​ស្រី​ម៉ុច ធ្វើឲ្យ​ទស្សនិកជន ស្ទើរ​មិន​ហ៊ាន​ប្រិច​ភ្នែក ដោយសារ​ឈុត​សម្លៀក​បំពាក់​ស៊ិច​ស៊ី​ជ្រុលបែប​ប៊ី​គីនី ឬ​គេ​ហៅ​ថា​ខោ​ទឹកនោម​កូនក្មេង វៀល​គល់​ក្រលៀន​បញ្ចេញ​គែម សល់​តែ​កេរ​ម៉ែ​ចែក​ឲ្យ​នោះ ពេល​ស្រី​ម៉ុច សម្តែង​រួមគ្នា​ជាមួយ​តារា​ថៃ Katreeya English ។​

​ជាមួយគ្នា​នោះ​ដែរ លោក​ផែង វណ្ណៈ ជា​អ្នកលេង​និង​អ្នក​រិះ​ក្នុង​បណ្តាញ​សង្គម​នោះ បាន​និយាយ “​អរគុណ​នាង សុខ ស្រី​ម៉ុច ដែល​បាន​បង្ហាញជូន​ទស្សនិកជន ឲ្យបាន​ឃើញ​ទង្រង់​នំគម​នាង ព្រោះ​ពេល​ខ្លះ​បើ​ខ្ញុំ​ចង់​កំសាន្ត​ភ្នែក បែប​នេះ​ម្ដងម្កាល ខ្ញុំ​ត្រូវ​ជិះ​យន្តហោះ​ទៅ​បាងកក ឬ ហុងកុង ឬ សេ​អ៊ូ​ល ទើប​បាន​ឃើញ ។ ឥឡូវ​បាន​នាង​អភិវឌ្ឍន៍​ទាន់សម័យ​បែបនេះ ខ្ញុំ​សូម​កោតសរសើរ​នាង​ដោយ ស្មោះ​” ។​

​ក្នុង​កម្មវិធី​របស់​មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ កាល​ពី​ថ្មីៗ​នេះ ដំបូង​ទស្សនិកជន​ជន​កំពុង​ស្លុង​អារម្មណ៍ នឹង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​តារា​ថៃ Katreeya English ។ បន្តិចក្រោយមក ស្រាប់តែ​លេច​វត្តមាន ជីដូន​កាកី ជាមួយ​ឈុត​វាល​គល់ភ្លៅ គែម​ក្រលៀន មាន​ក្រណាត់​រំយោល​ពីក្រោយ​យ៉ាង​វែង​អូស​ឆាក ហើយ​ពី​ខាង​មុខ​វិញ​មាន​ក្រណាត់​ប្រហែល បី​ធ្លាប់ដៃ​បិទបាំង​របស់​ពី​ដូនតា មក​ដើរ​បង្ហាញ​ម៉ូដ និង​រាំ​អម​ជាមួយ​តារា​ថៃ​យ៉ាង​រស់​រវើក ធ្វើឲ្យ​ម្នាក់ៗ​សម្លឹង​មិន​ដាក់​ភ្នែក នឹង​ឈុត​ស៊ី​អារម្មណ៍​ព្រមទាំង​ជើង​ដ៏​ស្រ​ឡូ​ន​របស់​នាង​យ៉ាងខ្លាំង​។​

​ការបញ្ចេញ​ភាព​ស៊ិច​ស៊ី​របស់​អតីត​តារា​សម្ដែង​បែបនេះ មិនមែន​ជា​លើកទីមួយ​នោះទេ ព្រោះ​ស្រី​ម៉ុច​តែង​បង្ហាញ​នូវ​ភាព​ស៊ិច​ស៊ី​ដុតរោល​អារម្មណ៍ ស្ទើរ​ឈាម​ច្រមុះ​ជា​រឿយៗ ហើយ​មាន​ការនិយាយ​រិះគន់​ក៏​មិន​តិច​ដែរ​។​

​ងាក​មក​មើល​ក្នុង​បណ្តាញ​សង្គម​វិញ​ម្តង ថា​តើ​ពួកគាត់ បាន​និយាយ​អ្វីខ្លះ​ពី​តារា​ស៊ិច​ស៊ី​ជ្រុល​មួយនេះ គឺ​havary Sun បាន​និយាយថា ហ៊ឺ ចាស់​ហើយ ម៉េច​មិន​ស្លៀកពាក់​ឲ្យ​សមរម្យ​បន្តិច​ទៅ ចេញ​អា​ក្រោម​ផង​ចេញ​អា​លើ​ផង ហើយ​ចុះ​ប្រធាន​សមាគម​សិល្បៈ ទៅ​ណា​ហើយ​។ Thida Yin ៖ តារា​ថៃ​គេ​ស្លៀក​សមរម្យ​ឯង​ជា​តារា​ខ្មែរ​មិន​ជួយ​ថែរ​ទេ ។ Sala Roth៖ ចេញ​ក្លែប​ហើយ​នាង សាហាវ​ជាង​តារា​ថែ ឃេ​តទ្រី​យ៉ា ទៅទៀត គេ​សមរម្យ​ជាង ។ pheng Ly ៖ ធ្វើខ្លួន​ខុស​របៀប​។ Mike Mazzini ៖ មាន​របស់​ស្អាត​ចង់​អួត​ចឹង​ហើយ ។ hhun Chhinh ៖ មិនដឹងថា​គាត់​យក​អី មក​គិត​ទេ បានជា​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នឹង​។​

​ចំណែក​លោក May Sokun ជា​តារា​ចម្រៀង​នោះ បញ្ចេញ​នូវ​ទស្សន​ថា មិនមែន​ចង់​ទើស​ទេ តែ​វា​ហួសហេតុ​ពេក មិនដឹង​ថ្លែងថា​មេ​ច ជ្រុលនិយម​ពេក​ហើយ (​ម៉ូត​ខោ​ទឹកនោម​កូនក្មេង​)​។ ម្ចាស់ផ្ទះ នាង​ក្តៅស្អុះ​ពេក បាន​ស្លៀក​ចឹង​​ចង់​រក​មុខ​អ្នក​ច្នៃ​ម៉ូត​កប់​ក្រលៀន​នេះ​ណាស់ លី​អូ ស នាង​ចង់​ហែល​ទឹក​លើ​ឆាក នឹង​ហើយ​ជា​ដើមហេតុ ដែល​តែងតែ​ធ្វើឲ្យ​មហាជន​វាយតម្លៃ​អ្នកសិល្បៈ កម្រិត​Down and Low ។ មិនមែន​លំៗ​យក​តែ​លុយ​ទេ​ណា ម៉ូត​ខោ​ទឹកនោម​ណា​​កំពូល​អ្នក​ច្នៃ​ម៉ូត​ប្រចាំឆ្នាំ​2018​របស់ Bodia ថ្មី​ជា​និច្ច​។​

​តារា​សម្តែង​ស្រី​ចូលចិត្ត​សិច​ស៊ី សុខ ស្រី​ម៉ុច ទៅវិញ ព្រោះ​នាង​បាន​ស្លៀកពាក់​អាក្រាតកាយ​ស្ទើរ​ចេញ​កេរ​ម្តាយ​ចែក​ទៅហើយ​។ ស្រប​ពេល​បង្ហាញ​វត្តមាន​ជា​ថ្មី​នា​ពេល​នេះ ហាក់​មិន​បាន​រុញ​ឲ្យ​តា​រាស្រី​រូបនេះ ទទួលបាន​ការគាំទ្រ និង​ប្រជាប្រិយ​នោះឡើយ តែ​ផ្ទុយទៅវិញ​នាង​ត្រូវ​រង​ការរិះគន់​ខ្លាំង​ពី​មហាជន ពិសេស​តារា​សិល្បៈ​ប្រុស​ស្រី​ផ្សេងទៀត​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ​ជុំវិញ​ការ​ស្លៀកពាក់ ដែល​មើលទៅ​ប្រាសចាក​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​បែបនេះ​។ ប្រិយមិត្ត បាន​និយាយថា ទំនង​ជា​នាង​បាត់​មុខ​យូរពេក​ពី​សិល្បៈ ទើប​បញ្ចេញ​មួយ​ក្បាច់​នេះ ឲ្យបាន​ល្បី​ម្តង ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​។​

​ក្នុងនោះ​តារា​សម្តែង គង់ ច័ន្ទ​សូរិយា ក៏​បាន​ថ្លែង​ដោយ​ឥត​សំចៃមាត់​លើ​គណនី​ហ្វេ​សប៊ុក​នាង​មុន​នេះ​បន្តិច​ថា តារា​ថៃ​មធ្យម​ងំ​តារា​ខ្មែរ​នឹង​ហ្មង បើ​បិទបាំង​ខ្លះ​ទៅ​វា​ម៉េច ចាំ​ទៅ​ស្រាត​ក្នុង​បន្ទប់​វិញ​ទៅ​ហេ កន្លែង​នឹង​ហើយ​ដែល​ធ្វើ​អោយ​វប្បធម៌​ខ្មែរ​ធ្លាក់ចុះ​។ ដោយ​ឃើញ​ការលើកឡើង​របស់​តារា​ស្រី​រូបនេះ លើ​ការ​ស្លៀកពាក់​របស់ សុខ ស្រី​ម៉ុច ម្ចាស់​គណនី​មួយ​ក៏​បាន​លើក​ថា មែន​ហើយ​បង ថៃ​ស្លៀក​ប៉ុណ្ណឹង​មិន​សូវ​អី​ទេ តែ​ខ្មែរ​យើង​គាត់​ជ្រុល​ហើយ គាត់​ចង់​បង្ហាញថា​គាត់​កូន​ច្រើន​ហើយ​នៅ​រាង​ស្អាត ស្អាត​មែន​តែ​គាត់​ជា​អ្នកសិល្បៈ ដល់​ចឹង​ពេក​ពិបាក​ណាស់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×