Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឲ្យ​ដំណើរការ​អង្គ​ភាព​ច្រកចេញ ចូល​តែ​មួយ ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

spot_img

​​ភ្នំពេញ​ ៖ អង្គភាព​ច្រកចេញ ចូល​តែ​មួយ​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឲ្យ​ដំណើរការហើ​យ ហើយ​ដើម្បី​ជម្រុញ​ឲ្យ​ការអនុវត្តលើ​ការងា​រ​នេះបាន​ល្អប្រសើរ នា​រសៀល​ថ្ងៃ​ទី​២៤ កក្កដា​នេះ​។ លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អញ្ជើញ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ផ្តល់​សេវា​ប្រជាពលរដ្ឋ​មក​ប្រជុំ ក្នុង​ការផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ដែល​ក្រសួង​មហាផ្ទៃ​បានដាក់ចុះ​។​

​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​នេះ គេ​មិន​បាន​ឃើញ​វត្តមាន​អភិបាលខណ្ឌ​ទាំង​១២​នោះទេ ពោល​គឺ​មាន​តែ​មន្ទី​រពាក់​ព័ន្ធនិង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ប្រជុំ​។​

​លោក​អភិបាល បាន​ថ្លែងថា ការបើក​អោយ​ដំណើរការ​អង្គភាព​ច្រកចេញ ចូល​តែ​មួយ​នៅ​ថ្នាក់​រាជធានី​នេះ គឺ​ដើម្បី​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ដែល​តែងតែ​កើតមាន​ឡើង​នា​ពេលកន្លងមក និង​ស្របពេល​ដែល​ការិយាល័យ​ច្រក​ចេញ ចូល​តែ​មួយ​នៅតាម​បណ្តា​លខ​ណ្ឌ បំរើសេវា​ជូន​ប្រជាពលរដ្ឋ​មិនទាន់​បាន​ល្អប្រសើរ​នូវឡើយ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×