Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ប្រច័ណ្ឌប្តី​ជ្រុល​ហួស​! យក​កន្ត្រៃ​កាត់ផ្តាច់​លិង្គ សំណាង​គ្រូពេទ្យ​អា​ចត​ភ្ជាប់​វិញ តែ «​រឿង​លើ​គ្រែ​» អាច​ត្រូវ​ចប់ (​វីដេអូ​)

spot_img

​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន «​បំបែក​» ចេញពី​ប្រដាប់ភេទ​របស់គាត់ បន្ទាប់ពី​ប្រពន្ធ​ប្រច័ណ្ឌ​របស់គាត់ បានសម្រេច​ចិត្ត​យក​កន្ត្រៃ​កាត់ផ្តាច់​វា​ចោល ។ បុរស​ជា​ប្តី​រូបនេះ​មាន​ឈ្មោះថា Li ពុំ​បានឃើញ​ការវាយប្រហារ​ពី​ប្រពន្ធ​ជាទី​ស្រលាញ់​របស់គាត់​ទេ ។ នេះ​បើតាម KNews រាយការណ៍​តាមរយៈ Shanghaiist ។​

Li ត្រូវបាន​គេ​រាយការណ៍​ថា បាន​អាក្រាតកាយ ខណៈពេល​កំពុង​ដុស​ឆ្មេ​ញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ នៅក្នុង​បន្ទប់ទឹក​នៃ​របស់​ពួកគេ នៅ Fengcheng, ខេត្ត Jiangxi និង​នៅពេលនោះ ប្រពន្ធ​របស់គាត់​ស្រាប់តែ​ចូលមក និង​ចាប់ផ្តើម​កាត់​ប្រដាប់ភេទ​របស់គាត់​តែម្តង ។​

Li បាន​ព្យាយាម​ឃាត់ឈាម ដោយ​គ្រប​នៅលើ​តំបន់​រងរបួស មុនពេល​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ។​

​ខណៈដែល​គ្រូពេទ្យ​របស់ Li អា​ចត​ភ្ជាប់​លិង្គ​របស់គាត់​វិញ​បាន តាមរយៈ​ការវះកាត់​ក៏ដោយ តែ​ពួកគេ​បាន​ព្រមាន​អំពី​ហានិភ័យ​មួយចំនួន ដែល​អាច​សះស្បើយ​ឡើងវិញ​ទាំង​ប្រឈម​នឹង​គ្រោះថ្នាក់ ។ យោងតាម​គ្រូពេទ្យ​វះកាត់​របស់គាត់ នោះ​ការ​ងើប​រឹង​ភ្លាមៗ អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​មួយចំនួន ព្រោះ​វា​អាច​រំខាន​ដល់​សរសៃឈាម ដែល​ត្រូវបាន​ភ្ជាប់​ឡើងវិញ ។​

​គ្រូពេទ្យ​ក៏បាន​កត់សម្គាល់ថា សមត្ថភាព​របស់គាត់ ក្នុងការ​រួមភេទ បាន​រង​ផលប៉ះពាល់​រួចស្រេច​ដោយ​មុខរបួស​នេះ ទោះបី​មុខរបួស​នេះ​ជាសះស្បើយ​ទាំងស្រុង​ក៏ដោយ ។​

​បច្ចុប្បន្ន អាជ្ញាធរ​ក្នុង​តំបន់ កំពុងធ្វើការ​ស៊ើបអង្កេត​ករណី ។​

​នៅក្នុង​បទសម្ភាសន៍ លោក Li បាន​បង្ហើប​ឱ្យដឹងថា ការងារ​ថ្មី​របស់គាត់​បានធ្វើឱ្យ​ប្រពន្ធ​របស់គាត់​មានការ​សង្ស័យ ចំពោះ​បណ្តា​សកម្មភាព​របស់គាត់ ។ នាង​ត្រូវបាន​គេ​រាយការណ៍​ថា បានទាមទារ​ឱ្យ​គាត់​ឈប់​និយាយ​ទូរស័ព្ទ ឬ​ញញឹម​ដាក់​ស្រី្ត​ណា​ដែល​គាត់​បាន​ជួប​នៅ​កន្លែងធ្វើការ ។ យោងតាម​លោក Li បានឱ្យដឹងថា ការសង្ស័យ​របស់​ប្រពន្ធ​គាត់​បាន​នាំឱ្យ​កើតមាន​ជម្លោះ​វាយតប់​ជាច្រើនលើក ៕ ចន្ទី​

spot_img
×