Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គុក​មួយ​ជីវិត​ហើយ នៅតែ​អាច​ឈរឈ្មោះ​ជាបេ​ក្ខជ​ន​សមាជិក​ព្រឹទ្ធសភា​បាន​ទៀត​

spot_img

​បុរស​ម្នាក់ ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​ចំនួន ២​លើក បាន​ឈរឈ្មោះ​ជា​តំណាង​ព្រឹទ្ធិ​សភា​អា​មេ​រិច​។​

​បុរស​ខាងលើ​មានឈ្មោះ​ថា Leonard Richards វ័យ ៧៥​ឆ្នាំ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត ពី​បទ​សម្លាប់​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ May Wilson នៅក្នុង​​ឆ្នាំ ១៩៨២ និង​បាញ់​សម្លាប់​មេធាវី​ការពារ​ក្តី​ខ្លួន​ឈ្មោះ Robert Stratton ក្នុង​ឆ្នាំ ១៩៨៧​។​

​គាត់​ត្រូវបាន​គេ​ដាក់ឲ្យអនុវត្តន​ទោស​នៅក្នុង​ពន្ធធនាគា​រ Stillwater ក្នុង​រដ្ឋ Minnesota ដែល​ក្នុង​រដ្ឋ​នេះ គេ​មានច្បាប់​អនុ​ញ្ញតិ​ឲ្យ​អ្នកទោសឈរ​ឈ្មោះ​បាន​។​

​ចំនែក​បងស្រី​របស់ លោក Robert Stratton ដែល​ត្រូវបាន​ជន​ខាងលើ​បាញសម្លាប់ បានបញ្ជាក់​ថា ការិល័​យរបស់​រដ្ឋមន្ត្រីការបរទេ​ស​ក្នុងរ​ដ្ឋ Minnesota មិន​អាច​រារាំង​អ្នកទោស Leonard Richards បានឡើយ​។​

​អ្នកស្រី បញ្ជាក់ថា អ្នកស្រី​ប្រាប់​ដល់​អ្នកបោះឆ្នោត ឲ្យ​ស្វែងយល់​ពី​ប្រវត្ត​រប​ស់​លោក Leonard Richards និង​មានបំណង​ស្នើ​ដល់​អ្នក​នយោបាយ​ឲ្យធ្វើ​ការផ្លាស់ប្តូរ​គោលការ ដោយ​អះអាង​ថា ការបោះ​ឆ្នោត​ឲ្យ​ជនឧក្រិដ្ឋ សូម្បីតែ​មួយ​សន្លឹក គឺជា​ការបោះឆ្នោត​ច្រើន​ខ្លាំងណាស់​។​

​ទោះយ៉ាងណា អ្នក​ប្រឹក្សា​ច្បាប់​របស់ ការិយាល័យ​រដ្ឋមន្ត្រី​នៃ​រដ្ឋ Minnesota បាន​និយាយថា តុលាការ​បាន​កំណត់​រួចហើយ​ថា ភ្នាក់ងារ​ទាំងអស់​មិន​អាច​បញ្ឍប់​អ្នកទោ​សមិន​ឲ្យ​ឈរឈ្មោះ បានឡើយ​៕​ សុភ័ក្ត្រ

spot_img
×