Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​មាន​ក្រចកដៃ​វែង​បំផុត​ក្នុង​ពិ​ព​លោក សម្រេចចិត្ត​កាត់​វា​ចោល បន្ទាប់​ពី​មិនដែល​កាត់​អស់ រយៈពេល ៦៦​ឆ្នាំ​ (វីដេអូ)

spot_img

​បុរស​ឥណ្ឌា​ម្នាក់ ដែល​បាន​បំបែក​កំណត់ត្រា​ពិភពលោក ក្នុង​ការរក្សា​ក្រចកដៃ​បាន​វែង​បំផុត​ក្នុង​លោក​​បាន​សម្រេចចិត្ត​កាត់​ក្រចកដៃ​ដ៏​វែង​របស់​គាត់​ចេញ​ហើយ បន្ទាប់​ពី​ទុក​វា មិន​ដែល​កាត់​អស់​រយៈ​​ពេល ៦៦​ឆ្នាំ​។​

​ក្រចកដៃ​ដ៏​វែង​មិន​ធម្មតា​របស់ លោក Shridhar Chilal ត្រូវបាន​កាត់ចេញ និង​ត្រូវបាន​គេ​ដាក់​​បង្ហាញ​នៅ​សារៈមន្ទីរ​មួយ​នៅក្នុង​ទីក្រុង New York សហរដ្ឋ​អា​មេ​រិច​។​

​ក្រចកដៃ​របស់​លោកតា វ័យ ៨២​ឆ្នាំ​ខាង​លើ មាន​ប្រវែង​សរុប​ចំនួន ៩០៩,៦ សងទីម៉ែត្រ​។ ក្រចក​មេដៃ​របស់គាត់​វែង​ជាង​គេ​បំផុត ដោយ​​មាន​ប្រវែង ជិត ២​ម៉ែត្រ​។​

​លោក បញ្ជាក់ថា គាត់​មាន​ការពិបាក​សម្រេចចិត្ត​ខ្លាំងណាស់ ក្នុងការ​កាត់​ក្រចកដៃ​របស់គាត់​។ ប៉ុន្តែ​នៅពេល​គាត់​ដឹង​ថា ក្រចក​របស់​គាត់​នឹងត្រូវ​គេ​យកទៅ​ដាក់​តាំង​បង្ហាញ និង​ធ្វើការ​រក្សា​ឲ្យបាន​ល្អ គាត់​បាន​ធ្វើការ​សម្រេច​ចិត្ត ហើយ​ការសម្រេចចិត្ត​នោះ​ជា​រឿង​ត្រឹមត្រូវ​៕ សុភ័ក្ត្រ

​ប្រភព​៖ News Sky​

spot_img
×