Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! ដល់​ថ្ងៃ​ការកូន​កំលោះ​គេច​បាត់ កូនក្រមុំ​សម្រេច​ប្រកាស​រឿងនេះ​នៅ​ចំពោះមុខ​ភ្ញៀវ​ទាំង​អួលដើមក (​វីដេអូ​)

spot_img

​កាលពី​ចុង​សប្ដាហ៍​មុន អ្នកលេង​អ៊ិន​ធើ​ណេ​ត​ថៃ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​វីដេអូ​នៃ​កូនក្រមុំ​ដែលមាន​ការឈឺចាប់​ម្នាក់ បានប្រកាស​នៅ​ចំពោះមុខ​ភ្ញៀវ​ចូលរួម​មង្គលការ​របស់​នាង​ថា កូនកំលោះ​របស់​នាង​មិនដឹង​នៅទីណា​ទេ រក​មិនឃើញ បានចាប់ផ្តើម​រាលដាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។​

​យោងតាម​ទស្សនា​វ​ដ្តី Straits Times Jutathip Nimnual អាយុ ២៤ ឆ្នាំ នឹងត្រូវ​រៀបការ​ជាមួយ Phakin Junjerm អាយុ 22 ឆ្នាំ នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែកក្កដា ប៉ុន្តែ ស្រាប់តែ​នៅ​ថ្ងៃ​ដ៏​ពិសេស​នោះ កូនកំលោះ​ពុំ​បង្ហាញ​វត្តមាន និង​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹងថា កូនកំលោះ​នេះ​ពិតណាស់​ជាមាន​ស្នេហ៍​សម្ងាត់ ។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏ Phakin បាន​ទទូចថា គាត់​នឹង​បន្ដ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Jutathip ។ ប៉ុន្តែ គាត់​បាន​សារភាព​ប្រាប់​នាង​កាលពី​ថ្ងៃ​សុក្រ​ទី​២០ ខែកក្កដា ថា​គាត់​មិនអាច​មានលទ្ធភាព​សម្រាប់​ថ្លៃ​បណ្ណាការ 200,000 បាត (​ជិត ៦០០០ ដុល្លារ​អាមេរិក​) ជា​សាច់ប្រាក់ និង​គ្រឿងអលង្ការ 200,000 បាត ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 400,000 បាត (​ជាង ១១,០០០ ដុល្លារ​អាមេរិក​) ។​

​នៅ​ថ្ងៃ​សៅរ៍​ទី​២១ ខែកក្កដា សាច់ញាតិ​របស់​កូនក្រមុំ​បានផ្តល់​ឱ្យ​កូនកំលោះ 140,000 បាត ដើម្បី​ជួយ​គាត់​ឱ្យ​បង់​បង្គ្រប់ ។ ទោះជា​យ៉ាងណាក៏ដោយ កូនកំលោះ​មិនអាច​រកឃើញ​ទេ នៅ​កៀក​ថ្ងៃ​មង្គលការ​ទាំងស្រុង​ទៅហើយ ។​

​សំណាង​ណាស់ ដែល​សាច់ញាតិ​របស់ Phakin បាន​រកឃើញ​គាត់​នៅ​យប់នោះ ហើយ​បាន​ធានា​នឹង Jutahip និង​គ្រួសារ​របស់​នាង​ថា គាត់​នឹងមាន​វត្ត​មាននៅ​ទីនោះ​សម្រាប់​ពិធីមង្គលការ​នៅ​ថ្ងៃស្អែក ។ ទោះជា​យ៉ាងណាក៏ដោយ កូនក្រមុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង នៅពេល​មង្គលការ​រប​ស់​នាង​មិនបាន​ជោគជ័យ​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ។​

​គ្រួសារ​របស់​នាង អស់សង្ឃឹម​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ធ្វើ​ឲ្យ​បាក់មុខ​មាត់ Jutathip ហើយ​សុំ​អង្វរ​ពូ​របស់ Phakin ដើម្បី​ធ្វើជា​កូនកំលោះ​ជំនួស​នៅថ្ងៃនោះ ប៉ុន្តែ គាត់​បានទាមទារ​ប្រាក់ ១ លាន​បាត (​ជាង ២៩,០០០ ដុល្លារ​) ដើម្បី​ធ្វើ​រឿងនេះ ។ នៅ​ទីបំផុត នាង Jutathip បានសម្រេច​ចិត្ត​ទម្លាយ​រឿង និង​ប្រកាស​នៅ​ចំពោះមុខ​ភ្ញៀវ​ថា កូនកំលោះ​របស់​នាង​ពុំមាន​វត្តមាន​ទេ ។​

​នាង​បាន​និយាយថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​បានមក​ចូលរួម​ក្នុង​មង្គលការ​របស់ខ្ញុំ និង​គាំទ្រ​ដល់​រូបនាង​ខ្ញុំ ។ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ ក្នុងនាម​ជា​កូនក្រមុំ​បាន​យ៉ាង​ល្អ​បំផុត​សម្រាប់​ថ្ងៃនេះ​… ខ្ញុំ​ពិតជា​មិនបាន​ដឹង​មុន​ពី​ស្ថានភាព​ដែល​បាន​កើតឡើង​សម្រាប់​រូបខ្ញុំ​នៅថ្ងៃនេះ​ទេ​» ។​

​ទោះយ៉ាងណា Jutathip បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​កូនកំលោះ Phakin ហើយ ។ យោងតាម​បងប្អូន​ជីដូនមួយ​រប​ស់​កូនក្រមុំ នោះ​ធៀប​ការសរុប ១,០០០ ធៀប ត្រូវបាន​ចែកជូន​ភ្ញៀវ និង​តុ​ភោជនីយ​អាហារ​ស្ទៃ​ល៍​ចិន ត្រូវបាន​រៀបចំ​ចំនួន ១៧០ តុ សម្រាប់​ថ្ងៃ​មង្គលការ​នេះ ៕​ ចន្ទី

spot_img
×