Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស សងគុណ​ឪពុក ដោយ​កាំបិត​ខ្វែវ​ស្លាប់​ក្នុង​ថ្លុកឈាម​

spot_img

​ខេត្ត​ស្វាយរៀងៈ កូនប្រុស​រមិលគុណ​ម្នាក់ ខឹង​ឪពុក​មកពី​ផឹកស៊ីរ​ករឿង​ជេរ​ម្ដាយ និង​កូនៗ ស្ទុះ​ទៅ​ទាញ​យក​កាំបិត​ខ្វែវ​កាប់​ជិ​ញ្ច្រាំ​ទៅ​ឪពុក​ចំនួន​៣​កាំបិត បណ្តាល​ឲ្យ​ប្រកាច់ស្លាប់​ក្នុង​ថ្លុកឈា​មមួយ​រំពេច​។​

​ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦៖៣០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​តាធឹក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនបង្ក​ឈ្មោះ ផល ឆាយ​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ សុក មន អាយុ​៥៦ ឆ្នាំ ចំនួន​៣​កាំបិត ត្រូវ​ចំ​ដើមទ្រូង​មួយ​កាំបិត ស្មា​ខាងឆ្វេង​មួយ​កាំបិត និង​ត្រូវ​ចំ​.​ក មួយ​កាំបិត បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​មួយ​រំពេច ព្រោះ​ខឹង​ឪពុក​ស្រវឹងស្រា មកដល់​ផ្ទះ​ស្រែក​ជេរ​ស្តីប្រពន្ធ និង​កូនៗ​។ ក្រោយ​បង្កហេតុ​ជនល្មើស​បាន​ទម្លាក់​កាំបិត​ចោល រួច​រត់គេចខ្លួន​បាត់​។​

​ប្រភព​ដដែល បាន​បន្តទៀតថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​លោក​អធិការនគរបាល​ស្រុក​ស្វាយទាប កម្លាំង​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ចុះ​មកដល់​កន្លែងកើតហេតុ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​ស្វាយទាប ដើម្បី​ស្រាវជ្រាវ​រក​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ វ៉ៃកូ​

spot_img
×