Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី និង​សមាគម​អ្នកលក់​ឱសថ រួមគ្នា​លើកកម្ពស់ ការយល់ដឹង​ពី​សុវត្ថិភាព​ឱសថ និង​សុខភាព​

spot_img

ភ្នំពេញ​ ៖ សមាគម​អ្នកលក់​ឱសថ​កម្ពុជា សហការ​បច្ចេកទេស ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួង​សុខាភិបាល បានរៀបចំ​ឱ្យ​មាន​ការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន ដើម្បី​បង្កើន​នូវ​ចំណេះ ដឹង​ដល់​អ្នក​លក់​ឱសថ ក្នុង​ការធានា បាន​នូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាព​ប្រជាពលរដ្ឋ​។​

​លោក ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន បាន​លើកឡើង​នៅក្នុង​ពិធី ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ន​នេះ​ថា ការ​ផ្តល់ជូន​ការបណ្តុះបណ្តាល​នេះ គឺជា​ការគិតគូរ ពី​សុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និង​ជា​ការបង្ការ​ហានិភ័យ ជា​យថាហេតុ​ដែល​ផ្តើមចេញ ពី​អ្នក​លក់​គ្មាន​វិជ្ជាជីវៈ និង​ការប្រើប្រាស់​ឱសថ​។ លើស​ពិ​នេះ​ក៏​ជា​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស បម្រើ​ឱ្យ​វិស័យ​សុខាភិបាល ក៏ដូចជា​ពង្រឹង​សេវាកម្ម​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​។​

លើសពីនេះ ក៏​ជា​ការពង្រឹង​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដល់​អ្នក​លក់​ឱសថ​ទាំងអស់ ដែល​នឹង​ក្លាយ​ជា​អ្នកបម្រើ​សេវា​សុខភាព​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ទាំង​ចំណេះដឹង ចំណេះធ្វើ បន្ថែមទៀត សម្រាប់​យក​ទៅ​ធ្វើ​ការប្រឹក្សា​យោបល់​បន្ត​នៅ​កម្រិត​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​សុខភាព ធ្វើយ៉ាងណា​ឲ្យមាន​សេវា​សុខភាព នៅ​គ្រប់​ទីកន្លែង​ឆ្លើយតប​កំណើន​ប្រជាជន ដែល​កើនឡើង​ឈប់ឈរ និង​ចូលរួម​ចលនា​ប្រឡងប្រណាំង បម្រើ​សេវា​សុខភាព ដើម្បី​ឱ្យ​រាល់​ការលក់​ឱសថ មាន​ការទទួលខុសត្រូវ និង​គិត​ពី​សុវត្ថិភាព សុខភាព​ប្រជាពលរដ្ឋ​។​

​នា​ឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ថា នៅ​មាន​អ្នក​លក់​ឱសថ មួយចំនួន​មិនទាន់​មាន​ចំណេះ​ដឹង គ្រប់គ្រាន់​នៅឡើយ ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ បង្កើន​ចំណេះដឹង​បន្ថែម​ពី​អ្នកពាក់ព័ន្ធ ព្រោះថា ឱសថ​ជា​អាវុធ​មុខ​ពីរ ប្រើប្រាស់​មិន​ត្រូវ​វា​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​។​

​លោក អភិបាល​បន្តថា មនុស្ស​តែងតែមាន​ជំងឺ​ជាមិនខាន បើ​ទោះ​ជា​ចំណាយ​ថវិកា​ប៉ុន្មាន​ក៏ដោយ ក៏​ត្រូវតែ​ចាយវាយ​នោះដែរ ដោយ​ជឿជាក់​ទៅលើ​គ្រូពេទ្យ និង​ឱសថការី​ទាំងអស់ ដូច្នេះ ដើម្បី​កុំឱ្យ​ប្រជាជន​មាន​ជំនឿ​ទុកចិត្ត គម្បី​ត្រូវមាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​អាជីវកម្ម លើ​ផ្នែក​ឱសថ​នេះ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចៀសវាង​អ្នកជំងឺ​ចាយ​លុយ​អស់​ពី​ខ្លួន​ហើយ អស់​ទាំង​អាយុជីវិត​ថែម​ទៀត នោះ​។​

​លោក អភិបាល សុំ​ឱ្យ​អ្នក​លក់​ឱសថ​នៅ​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាជន ពិសេស អ្នកជំងឺ ដើម្បី​ឱ្យ​គាត់​ចំណាយ​ថវិកា ហើយ​ទទួលបាន​នូវ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ការផ្តល់​នូវ​ការបណ្តុះបណ្តាល និង ការប្រគល់​នូវ​វិញ្ញាបនបត្រ​នៅ​ថ្ងៃនេះ ក៏​ជា​ការបញ្ជាក់​ឱ្យឃើញ​ពី ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ និង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ឱសថ ដើម្បី​ធានា​នូវ​គុណភាព សុវត្ថិភាព និង​សុខ​មាន​ល​ភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា សិក្ខាកាម​ដែល​ជា​ឱសថ ម្ចាស់ អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ និង​តំណាង​មូលដ្ឋាន អាជីវកម្ម​លក់​ឱសថ អាហារ​បំប៉ន​សុខភាព និង​គ្រឿងសម្អាង ក្នុង​រាជធានី បានទទួល​ការបណ្តុះបណ្តាល កម្រិត​មូលដ្ឋាន នូវ​ចំណេះដឹង​ផ្នែក​ឱសថការី និង​ទទួល​វិញ្ញាបនបត្រ នៅថ្ងៃនេះ មាន​ចំនួន​៧០៣​នាក់ ក្នុងនោះ​ស្រី​៤៤៣​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​១០​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លើ​មុខវិជ្ជា វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×