Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ តែ​នៅពេល​គេ​យក​ដាក់​ក្នុង​បន្ទប់​រក្សា​សាកសព ស្រាប់តែ​រស់​ឡើង​វិញ​

spot_img

​ស្ត្រី​អាហ្វ្រិច​ខាងត្បូង​ម្នាក់ ត្រូវបាន​គេ​រកឃើញ​ថា មានជីវិត​ឡើងវិញ​នៅក្នុង​បន្ទប់​រក្សា​សាកសព បន្ទាប់​គាត់ ត្រូវបាន​ពេទ្យ​ពិនិត្យមើល និង​ធ្វើ​ការប្រកាស​ថា បាន​ស្លាប់បាត់​ទៅ​ហើយ នៅ​ក្នុង​គ្រោះ​​ថ្នាក់​ចរាចរណ៍​។​

​ស្ត្រី​ខាងលើ ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ ត្រូវបាន​អ្នកបច្ចេកទេស​ពិនិត្យ​សាកសព រកឃើញថា​មាន​ដង្ហើម​ឡើងវិញ តែ ៤ ទៅ​៥​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ពេទ្យ​បាន​ចេញ​លិខិត​ប្រកាសថា​​គាត់​ស្លាប់​នៅ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខាងក្រៅ​ក្រុង Johannesburg រដ្ឋធានី​របស់​ប្រទេស​​អាហ្វ្រិច​ខាងត្បូង​។​

​អ្នក​ពិនិត្យ​សាកសព​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​ថា ស្ត្រី​រងគ្រោះ​ខាងលើ មាន​ដង្ហើម​ឡើងវិញ បន្ទាប់ពី​គាត់​មិន​មាន​បង្ហាញ​សញ្ញា​ណា​បញ្ជាក់ថា គាត់​នៅ​មាន​ជីវិត​ឡើយ​។​

​ក្រោយពេល​ពិនិត្យ​ឃើញថា ស្ត្រី​នោះ​នៅ​មាន​ដង្ហើម គេ​ក៏​បាន​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ Carletonville ហើយ​បច្ចុប្បន្ន​គាត់​បាន​ជាសះស្បើយ​ឡើងវិញ​៕ សុភ័ក្ត្រ

​ប្រភព​៖ News Sky

spot_img
×