Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​ណែនាំ​ជនជាតិ​ម៉ាឡេស៊ី ឈប់​លេងល្បែង «Keke Challenge» ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ (វីដេអូ)

spot_img

​ទំនោរ​ទន់​ចុងក្រោយ ដែល​បាន​កំពុង​រាលដាល​គឺ​សកម្មភាព​ប្រជែង​រាំ Keke Challenge ដែល​បាន​កំពុង​ផ្ទុះ​កក្រើក​អ៊ី​ន​ធើរ​ណេ​ត កាលពី​ពីរ​បី​សប្តាហ៍​មុន ។ ការប្រកួតប្រជែង​នេះ ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​នៅលើ Instagram ដោយ​ឌី​ជេ​អាមេរិកាំង Shiggy ។​

​ការប្រកួត​នេះ គឺ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​នៅក្នុង​កៅអី​អ្នកដំណើរ លោត​ចេញពី​រថយន្ត​កំពុង​ចលនា ខណៈពេល​សកម្មភាព​ចាក់​ក្បាច់​រាំ ទៅតាម​បទ​ចម្រៀង​របស់ Drake «In My Fellings» ធ្វើឡើង ដោយ​ត្រូវបាន​ថត​ដោយ​អ្នកបើកបរ ។​

​ក្រៅពី​មនុស្ស​ធម្មតាៗ នោះ​ក៏មាន​តារា​ល្បី​ដូចជា Will Smith និង Ciara បានធ្វើ​រឿងនេះ​ផងដែរ ។​

​ខណៈពេលដែល​មនុស្ស​បាន​កំពុង​ជ្រើស​យក​ការប្រកួតប្រជែង​នេះ ធ្វើជា​ល្បែង​កម្សាន្ត​យល់ថា​ល្អ នោះ​ប៉ូលីស​ចរាចរណ៍​ម៉ាឡេស៊ី បាន​ណែនាំ​ដល់​មនុស្ស​ឈប់​សម្តែង​ការប្រកួត​នេះ​នៅលើ​ដងផ្លូវ​សាធារណៈ ជាពិសេស​មនុស្ស​ក្មេងៗ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ NST ។​

​អនុប្រធាន​ស៊ើបអង្កេត​ផ្នែក​ចរាចរណ៍​ក្នុង​ទីក្រុង លោក Zulkefly Yahya ជឿថា វា​ពុំមែន​ជា​រឿង​ល្អប្រសើរសម្រាប់​សុវត្ថិភាព​នោះទេ ព្រោះថា ល្បែង​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ នៅលើ​ដងផ្លូវ ទោះបី​ពួកគេ​ពុំទាន់​ទទួល​ពាក្យបណ្តឹង​ណាមួយ​ក៏ដោយ ៕ ឧ​ត្ត​ម​

spot_img
×