Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​លឿន​ពេក​ទៅ បុក​សត្វ​ក្របី​កំពុង​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​

spot_img

​ស្វាយរៀង​៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ខណះពេលដែល​ជិះ​ម៉ូតូ​លឿន ដូច​ហោះ បាន​ទៅ​បុក​សត្វ​ក្របី​ញី​មួយ​ក្បាល​ដែល​ដើរ​ឆ្លងផ្លូវ​រីឯ​ក្របី​ក៏​ងាប់​ផងដែរ​។​

​ករណីនេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង ១៥​នាទី យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ ព្រៃ​ស្ទៀង ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទ៌ ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ ក៍មាន​ក្របី​មួយ​ហ្វូង កំពុង​ដើរ​តាមផ្លូវ ដែល​មាន​ម្ចាស់​ដេញ​ពីក្រោយ ដោយ​សារតែ​ការបើកបរ​មាន​ល្បឿន​លឿន​ពេក​មិន​អាច​គ្រប់គ្រង​នៃ​ល្បឿន​បាន​ក៏​បុក​ក្របី​ញី​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ខាងលើ​ស្លាប់​ភ្លាមៗ​ចំណែក​ឯ​ក្របី​ក៏​ងាប់​នៅ​នឹង​កន្លែង​ដែរ​។​

គួរបញ្ជាក់​ថា​៖ ជនរងគ្រោះ​មានឈ្មោះ សំ ជិក ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក កំពង់ រោទ៌ ខេត្ត​ស្វាយរៀង​ជិះ​ម៉ូតូ​សង់​សេរី​២០១៦ ។​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រួច​មក​គេ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចេញមក​ជួយ​និង​រាយ​ការណ៏​មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដើម្បី​ពិនិត្យ​និង​សម្រួល​ចរាចរណ៍​ ។

​ហើយ​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​អោយទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​វ៉ៃកូ​

spot_img
×