Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ជនល្មើស​៨​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​ក្រុម​កាច់ក​ម៉ូតូ បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ជនល្មើស​ចំនួន​២​ក្រុម​ចំនួន​៨​នាក់ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​ក្រុម​កាច់ក​ម៉ូតូ ត្រូវ​បាន​កងកម្លាំង​អន្តរាគមន៍ ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សការ​គ្នា​ស្រាវជ្រាវ​បង្ក្រាប នៅ​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ជនល្មើស​ទាំង​២​ក្រុម រួមមាន ទី​១ ក្រុម​វាយ​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ​ម្តុំ ក្លិប​ស្បាយ​ឌឺ នគរបាល​ឃាត់​បាន​ចំនួន​៥​នាក់ ក្រោយពេល​ធ្វើ​សកម្មភាព ប្រហែល​២០​នាទី ស្ថិតក្នុង​សង្កាត់​ចោម​ចៅ​ទី​១​។ ក្រុមទី​២ នគរបាល​ឃាត់​បាន​ក្រុម​កាច់​ក​ម៉ូតូ​ចំនួន​៣​នាក់ វត្ថុតាង​ស្លាក​លេខ​ម៉ូតូ​ចំនួន​៩​សន្លឹក ស្ថិតក្នុង​សង្កាត់​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​សាកសួរ រក​បក្ខពួក និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×