Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្តល់ជូនរ​ទេះ​ជនពិកា​រ​៨​គ្រឿង​ជូន​ជនពិកា​៨​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ កក្កដា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​សហការី ធ្វើ​ការងារ​មនុស្សធម៌ នាំយក​រទេះរុញ​ជនពិកា​រ​ចំនួន​៨​គ្រឿង អង្ករ និង មី​មួយ​ចំនួន ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង ជួយ​ឧបត្ថម្ភ​ជនពិការ​ចំនួន​៨​នាក់ រស់នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនពិកា​រទាំង​៨​នាក់ មាន​លំនៅឋាន ដាច់ដោយឡែកៗ​ពីគ្នា រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ គាត់​ជា​មនុស្ស​ចាស់​មាន​ជំងឺលើសឈាម ហើយ​ពិការ​មិនអាច​ដើរ​បាន និង​ពលរដ្ឋ​ចំនួន​២​នាក់​ទៀត ពិការ​ពី​កំណើត​។​

ជនពិការ​ទាំងនោះ​មានឈ្មោះ​៖

១.​ឈ្មោះ​ជៀប មេសា ភេទ​ស្រី អាយុ​១២​ឆ្នាំ ពិការ​ពី​កំណើត​។​
២.​ឈ្មោះ​ស៊ីវ វិន ភេទ​ប្រុស​អាយុ​៣០ ពិការ​ពី​កំណើត​។​
៣.​ឈ្មោះ​ឃិន ឃ​ន ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ ជំងឺលើសឈាម​។​
៤.​ឈ្មោះ ស្រី ពា​ប់ ភេទ​ស្រី​អាយុ​៩៦​ឆ្នាំ ចាស់ជរា​។​
៥.​ឈ្មោះ ចាន់ សុភាព ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជំងឺលើសឈាម​។​
៦.​ឈ្មោះ អ៊ុក យ៉ុន ភេទ​ស្រី​អាយុ​៧៥ ឆ្នាំ​ចាស់ជរា​។​
៧.​ឈ្មោះ ស៊ុន វុទ្ធី ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជំងឺលើសឈាម​។​
៨.​ឈ្មោះ ឡេង សាមឿន ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​។​

លោក ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​ទាំង​៨​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​រទេះរុញ សម្រាប់​ជនពិការ​១​គ្រឿង អង្ករ​១​បាវ​តូច និង​មី​ចំនួន​២​កេះ ។​

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជួន ណា​រិន្ទ បាន​ជួយ​ឧបត្ថម រទេះរុញ អង្ករ និង មី ជូន​ជនពិការ រស់នៅ​សង្កាត់​លេខ​៣ ចំនួន​៥​នាក់ ម្តង​រួចមកហើយ​មានឈ្មោះ​៖

១.​ឈ្មោះ សួន សំបូរ ភេទ​ប្រុស​អាយុ ៦២​ឆ្នាំ​
២.​ឈ្មោះ អ៊ឹង គឹមអ៊ី ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​
៣.​ឈ្មោះ វី ហាក់ ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​
៤.​ឈ្មោះ ឈិន ឆេន ភេទ​ស្រី​អាយុ​៦៨​ឆ្នាំ​
៥.​ឈ្មោះ កែវ សុខា ភេទ​ស្រី​អាយុ​៦៦​ឆ្នាំ​។ ហើយ​ជនពិការ​ទាំងអស់ គឺ​ពួកគាត់ មាន​ជំងឺ​ប្រចាំកាយ និង​ចាស់ជរា មិន​អាច​ដើរ​បាន​ដូចៗ​គ្នា​។​

សរុប​ទាំង​ពីរ​លើក លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ឧបត្ថម្ភ​រទេះរុញ​ជូន​ជនពិការ រស់នៅ​សង្កាត់​លេខ​៣ បាន​ចំនួន​១៣ នាក់​។​
​ប្រជាពលរដ្ឋ ដែល​ជា​ជនពិការ និង​ក្រុមគ្រួសារ របស់​ពួកគាត់ បង្ហាញ​អារម្មណ៍​រំភើប​រីករាយ និង​ថ្លែងអំណរគុណ ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ និង​សហការី ដែល​បាន​ជួយ​ឧបត្ថម្ភ​រទេះ និង​ផ្តល់​ជូន​គ្រឿងឧបភោគ​បរិភោគ​ជូន​ពួក​គាត់​នៅ​ពេល​នេះ​។​
​នា​ឱកាស​នោះ​ដែរ លោក ជួន ណា​រិន្ទ ក៏​បាន​នាំ​គ្រូពេទ្យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចំនួន​២​នាក់ ចុះសួរសុខទុក្ខ ចែក​ថ្នាំពេទ្យ ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជំងឺ​ស្រាលៗ​ផងដែរ​៕ ដែនសីមា

spot_img
×