Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី ចុះ​ជួយ​ដក​ស្ទូង និង​ចែក​ពូជស្រូវ​ជូន​ពលរដ្ឋ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត​ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ការងារ​បង្កបង្កើនផល របស់​ប្រជាពលរដ្ឋ​ក្រោយ​ជំនន់​ទឹកភ្លៀង និង​បាន​ជួយ​ស្ទូងស្រូវ ប្រជាពលរដ្ឋ នៅ​ភូមិ​វាល និង ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត​ក៏​ពិនិត្យ​ដោះស្រាយ និង​ឧបត្ថម្ភ​ជា​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ ដែល​ទទួលរង​នូវ​ការខូចខាត​កន្លងមក​ដោយសារ​គ្រោះទឹកជំនន់​ផងដែរ​៕ ដែនសីមា

 

spot_img
×