Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័ត គម្រោង​វិនិយោគ​ចំនួន​១៣ តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ ​ក្នុងខែ​មិថុនា​

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៣ ដែល​មាន​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ខែមិថុនា ។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឲ្យដឹងថា ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ មាន​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១៣ ដែល​មាន​ទុន​វិនិយោគ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាច​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១,៨​ម៉ឺន​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ជា​ផ្លូវការ ។​

​គម្រោង​វិនិយោគ​ទាំងនេះ​មាន​ដូចជា ៖
១-​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន WUA TAI (CAMBODIA) GARMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​លើក សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣,១១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៨៥៨​កន្លែង ។

២-​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (​ជ្រូក មាន់ ទា​) និង​រោងចក្រ​កែច្នៃ​សាច់ របស់​ក្រុមហ៊ុន GR FOOD (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣០,៤៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៦៦១​កន្លែង ។

៣-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដែក​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន HAI SHENG STEEL CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣១,០៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១០៦​កន្លែង ។​

៤-​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​អំពៅ​) និង​សាងសង់​រោងចក្រ​កែច្នៃ របស់​ក្រុមហ៊ុន KAMPONG SPEU PLANTATION CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ ភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៨៥,៥៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​២.២៩០​កន្លែង ។

៥-​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន ១១៥​គីឡូ​វ៉ុល សៀមរាប​-​ឧត្តរមានជ័យ អនុ​ស្ថានីយ​ឧត្តរមានជ័យ និង​អនុ​ស្ថានីយ​បែក​ចាន (​ពោធិ៍​សែន​ជ័យ​) របស់​ក្រុមហ៊ុន SCHNEITEC ENERGY CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ៨០,៦០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៤១៣​កន្លែង ។

៦-​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​៨៦,៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១.៨៤៨​កន្លែង ។​

៧-​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​១៤៩​បន្ទប់ និង​រី​ស​ត របស់​ក្រុមហ៊ុន HEIN LI PROPERTIES CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​៣៩,៣៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​២៤១​កន្លែង ។​

៨-​គម្រោង​បង្កើត​រោងចក្រ​នំ​ស្រួយ និង​អាហារសម្រន់ របស់​ក្រុមហ៊ុន LYLY KAMEDA Co., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​១៣៧​កា​១ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​៩,១២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១៥៣​កន្លែង ។

៩-​គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) របស់​ក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង មាន​ទុន​វិនិយោគ​ប្រមាណ​១១,៩៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៧៣​កន្លែង ។

១០-​គម្រោង​សាងសង់ ប្រតិបត្តិការ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ តាម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ «BOT» របស់​ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO., LTD. មាន​ទុន​វិនិយោគ​ប្រមាណ​១,៨៧​ប៊ី​លាន​ដុល្លារ​អាមេរិក (១,៨៧​ពាន់​លាន​ដុល្លារ​) និង​អាច​បង្កើត​ការងារ​បាន​៩.៥១៥​កន្លែង​។

១១-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្បឿង ចាន​បង្គន់​អនាម័យ និង​ការ៉ូ របស់​ក្រុមហ៊ុន ROYAL CERA CO., LTD. ដែល​មាន​ទីតាំង​វិនិ​យោគ​ស្ថិតនៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ទុន​វិនិយោគ​ប្រមាណ​១៥,៣៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១.២២៤​កន្លែង ។​

១២-​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ របស់​ក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិ​យោគ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​២៧ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ​៦,៤៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៣៨០​កន្លែង ។

១៣-​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន JOINT FORCE SPORTING GOODS (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.២៣០​កន្លែង ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×