Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកម៉ៅការ​ធំជាងគេ​នៅ​ទំនប់​វា​រី​អគ្គស​នី​ឡាវ ដែល​ទើបនឹង​ជួប​គ្រោះមហន្តរាយ ឥឡូវ​ប្រឈមមុខ​នឹង​ការខាតបង់​ធ្ងន់ធ្ងរ​

spot_img

​អ្នកម៉ៅការ​ធំជាងគេ នៃ​គ្រោងការណ៍​វា​រី​អគ្គស​នី​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ នៅ​ឡាវ ចាប់ផ្តើម​រង​ទទួល​បន្ថែម “​កម្តៅ​” ក្រោយ​មហន្តរាយ​បណ្តាលឲ្យ​មនុស្ស​យ៉ាងតិ​ច​បំផុត ២៨​នាក់​ស្លាប់ និង​មនុស្ស​រាប់រយ​នាក់​បាត់​ខ្លួន ។​

​វា​រី​អគ្គស​នី Xe-Pian Xe-Namnoy ។​

​តាម Blomberg ភាគហ៊ុន​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Engineering & Construction ដែល​ជា​អ្នកម៉ៅការ​ធំ ក្នុងចំណោម​អ្នកម៉ៅការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី Xe-Pian Xe-Namnoy នៅ​ឡាវ​បាន​ធ្លាក់ចុះ​ដល់​ទៅ ២៦% លើ​ផ្សារភាគហ៊ុន ក្រោយ​ហេតុការណ៍​មហន្តរាយ​វេលា​ម៉ោង ២៣​និង​០០​យប់ ថ្ងៃទី ២៣ ខែកក្កដា ។​

​ជាក់ស្តែង​គិត​ត្រឹម​ម៉ោង 11​និង 57​នាទី ថ្ងៃទី ២៤ ខែកក្កដា (​ម៉ោង​នៅ​ស៊េ​អូល​) ហ៊ុន​របស់ SK Engineering & Construction បាន​ធ្លាក់ចុះ​នៅសល់តែ 26.600 won (23,06 USD) ដែល​ជា​កម្រិត​ធ្លាក់ចុះ​ពុំ​ធ្លាប់​មាន គិត​ចាប់ពី​ពេល​ដាក់​បញ្ចូល​ក្រុមហ៊ុន​ទៅក្នុង​ផ្សារ​ភាគហ៊ុន មក​នៅ​ខែ សីហា ឆ្នាំ ២០១៤ ។​

SK Engineering & Construction ជា​មេ​ម៉ៅការ នៃ​គ្រោងការណ៍​ទំនប់​វា​រី​អគ្គស​នី Xe-Pian Xe-Namnoy ដែល​មាន​ភាគហ៊ុន ២៦% លើស​ក្រុមហ៊ុន​ម៉ៅការ​បន្ទាប់ ១% គឺ Korean Western Power (25%) Laos Holding State Enterprise (25% – ឡាវ​) និង Ratchaburi Electric Generating Holding PLC (​ថៃ 25%) ៕ កូរ៉េ​

spot_img
×