Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុ​ឃីម ចេញ​មុន​ប្រតិកម្ម​ក្រោយ ស្រី​ម៉ុ​ច ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ ខណៈដែល​សាមីខ្លួន​ផ្ទាល់​បានត្រឹមតែ​និយាយថា អរគុណ​

spot_img

​ក្រោយពី​តារា​ស្រី​សិច​ស៊ី ស្រី​ម៉ុ​ច ត្រូវបាន​គេ​ថតរូប បាន​រូប​ជាច្រើន​សុទ្ធតែ​បង្ហាញ​ពី​ភាព​សិច​ស៊ី​ខ្លាំង​ខណៈដែល​នាង​ចូលរួម​នៅក្នុង​កម្ម​ពិធី​មួយ មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ រហូត​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន ជា​ពិ​េ​សស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​យ៉ាងណាក្ដី ក្រោយពេល​មានការ​រិញ​គន់​ដូចនេះ អ្នកនាង ខាត់ សុ​ឃីម ដែលជា​តារា​ស្រី​ពហុ​ជំនាញ និង​ជា​អ្នក​ស្នេហា​វប្បធម៌​ផង​នោះ បានចេញ​មុខ​ប្រ​ត្តិ​កម្ម ដោយ​សរសេរ​សារ​ខ្លី​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង​ថា « គិតថា​យើង​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី ពិភពលោក​ស្រស់ស្អាត ហើយ វា​ជា​សិល្បៈ​នៃ​ការ​ស្លៀកពាក់​នឹង​ការនិយម​ចូលចិត្ត​ភាព​សិច​សុ​ី​របស់គាត់ តាំងតែ​ពី​ដើម ស្រី​ម៉ុ​ច ជាតា​រា​ស៊ិ​ច​សុ​ី ខ្ញុំ​ចូលចិត្ត​ការតុបតែង​ខ្លួន​គាត់ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ស្លៀក ស៊ិ​ច​សុ​ី​ដែរ តែ​ឥឡូវ​មិនសូវ​ហ៊ាន​ទេ​ខ្លាច​ប្តី ឃ្មុំ​ដាក់​» ។​

​សូមបញ្ជាក់ថា សម្រាប់​ការរិះគន់​ពី​សំណាក់​ទស្សនិកជន​ទៅលើ​ស្រី​ម៉ុ​ច ចំពោះ​រឿង​ស្លៀកពាក់​នេះ ស្រី​ម៉ុ​ច ផ្ទាល់​ពុំមាន​ពាក្យ​អ្វី​បកស្រាយ​ក្រៅពី​ពាក្យ​ថា «​អរគុណ​» ៕ សាវុធ

 

spot_img
×