Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍​បំពេញ​ការងារ​ឲ្យបាន​ល្អ បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជុំវិញ ។ លុយកាក់ មិនល្អ មិន​ត្រូវ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា គួរ​ចេះ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ យកចិត្តទុកដាក់​ធ្វើ​ការងារ​ឲ្យ​ម៉ត់ច​ត់ បញ្ចៀស​ត្រូវ​គេ​មើលស្រាល ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ចេះ​ច្នៃប្រឌិត ព្រោះ​ក្នុង​ការងារ​ទើប​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ការស្វែងរក​លាភ​ចូល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​មមី ៖ ការងារ ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ងាយ​កើតមាន​ទំនាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កើត​រឿង​រកាំរកូស​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ លេចធ្លោ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ ល្អ​បំផុត ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការចរចា​ពាក់ព័ន្ធ​ដល់​បញ្ហា​ប្រាក់កាស ។ មនោសញ្ចេតនា មានរឿង​រីករាយ​ច្រើន ។​

​ឆ្នាំ​វក ៖ ការងារ ពេល​ជួប​បញ្ហា​ត្រូវ​ប្រយ័ត្នប្រយែង មិន​ត្រូវ​ប្រឈម​មុខ​តឹងរ៉ឹង​ហួស ។ លុយកាក់ កុំ​កំណាញ់​ជ្រុល ត្រូវ​ហ៊ាន​ចំណាយ​ខ្លះ​ទើប​ទទួល​បាន​ប្រយោជន៍​ធំ​មក​វិញ ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ម្ចាស់ការ​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ល្អ​ណាស់ ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ទទួល​ជោគជ័យ​ទាំងអស់ ។ លុយកាក់ ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ជួប​សំណាងល្អ​ច្រើន ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​កុរ ៖ ការងារ ៖ មិន​ស្ថិរភាព មាន​ការប្រែប្រួល​ច្រើន ។ លុយកាក់ ធ្លាក់​ចុះ​ត្រូវ​បន្ថយ​ការចាយវាយ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ការឈ្លោះប្រកែក ខ្វែងគំនិត​គ្នា ៕

spot_img
×