Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Donald Trump បាន​ផ្អាក​ជំនួប​លើក​ទី​២​ជាមួយ​ប្រធានាធិបតី រុស្ស៊ី Vladimir Putin

spot_img

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក John Bolton នៅ​ថ្ងៃទី​២៥​ខែកក្កដា បានឱ្យដឹងថា ប្រធានាធិបតី​Donald Trump បាន​ផ្អាក​ជំនួប​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​

​តាម​លោក Bolton ជំនួប​នេះ​នឹងត្រូវ​បានរៀបចំ​នៅ​ឆ្នាំ​២០១៩ ក្រោយ​ការស៊ើបអង្កេត​អំពី​បញ្ហា​ដែល​រុស្ស៊ី​អន្ដរាគមន៍​មក​ក្នុងការ​បោះឆ្នោត​របស់​អា​មេ​រិ​ក​ត្រូវ​បានបញ្ចប់​។​

ប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​រូបនេះ​បញ្ជាក់​បន្ថែមថា ប្រធានាធិបតី Donald Trump ជំនួប​ជាមួយ​ប្រធានាធិបតី​Putin គួរ​ពន្យារ​ទៅ កាន់​ឆ្នាំ​២០១៩ ក្រោយ​ពេលដែល​ស៊ើបអង្កេត​អំពី​តួនាទី​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ត្រូវបាន​បញ្ចប់​។ មុន​នោះ​វិមាន​ក្រឹម​ឡាំង​ក៏​ឱ្យដឹងថា ប្រធានាធិបតី​ប្រទេស​ទាំងពីរ​អាច​ជួបគ្នា​នៅ​កន្លែង​ផ្សេង ឧទាហរណ៍​ដូចជា​ក្នុង​សន្និសីទ G20 នៅ​Argentina នា​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​។​

​កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី Trump បាន​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី​មក​ទស្សនកិច្ច​អាមេរិក​នា​ហិម​ន្ដ​រដូវ​ឆ្នាំ​២០១៨​។ ការអញ្ជើញ​របស់លោក​Trump ត្រូវបាន​សាធារណមតិ​ក្នុងប្រទេស រួមទាំង​ភាគី​សាធារណរដ្ឋ​ក្នុង​សភា​អាមេរិក​រិះគន់​យ៉ាងខ្លាំង​។​មេដឹកនាំ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រកាសថា ប្រធានាធិបតី Putin នឹង​ពុំ​ត្រូវ​បានទទួល​ស្វាគមន៍​នៅ​រដ្ឋសភា​អាមេរិក​ទេ​៕

សូយន

spot_img
×