Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គ្រោះ​ដែល​ធ្លាប់ជួយ​ដល់​ក្រុម​កីឡាករ​វ័យក្មេង​ថៃ បានមក​ជួយសង្គ្រោះ​នៅ​ឡាវ​

spot_img

ថៃ​បាន​ជំនួយ​ជា​លុយ ផ្ដល់​ឧបករណ៍​សង្គ្រោះ​និង​សំណូមពរ​ឱ្យ​កងទ័ព​ត្រៀម​ស្មារតី​ជាស្រេច​ដើម្បី​ជួយ​ដល់​ប្រទេស​ឡាវ ក្នុង​ការស្ដារ​ផលវិបាក​ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​។​

​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដោយ​សាឡាង​កែច្នៃ​នៅ​Attapeu ប្រទេស​ឡាវ នៅ​ថ្ងៃទី​២៥​ខែកក្កដា​

​នៅ​ខេត្ដ​Nakhon Ratchasima យប់​ថ្ងៃ​២៤​កក្កដា ក្រុម​សង្គ្រោះ​នាំមុខ​ដែលមាន​ភ្នាក់ងារ​សង្គ្រោះ បុគ្គលិក​សុខាភិបាល និង​អ្នក​មុជទឹក​ប្រមាណ​៣០​នាក់ បានធ្វើ​ដំណើរ​ទៅដល់​ខេត្ដ Attapeu ប្រទេស​ឡាវ ក្រោយពី​កើតឡើង បាក់​ទំនប់​នា​យប់​ថ្ងៃទី​២៣​កក្កដា​។​ពួកគេ​ក៏​យកតាម​ផង​ខ្លួន​ដែរ​នូវ​ឧបករណ៍​សង្គ្រោះ រួមមាន​ទូក​និង​ម៉ូតូ​ទឹក​។​

​ពួកគេ​ទាំងនេះ​ធ្លាប់បាន​ធ្វើការ​ក្នុង​យុទ្ធនាការ​សង្គ្រោះ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ថៃ ដែល​បាន​ជាប់គាំង​ក្នុង​ល្អាង​Tham Luang១៨​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​២៣​មិថុនា​មក​។​

​ឧបនាយករដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​ថៃ Prawit Wongsuwan បានចេញ​បញ្ជា​ដល់​កងកម្លាំងប្រដាប់អាវុធ​ឱ្យ​តាមដាន ស្ថានការណ៍​នៅ​ឡាវ​ជាប្រចាំ​និង​ត្រៀម​ប្រតិ​ប​ត្ដិ​ការ​ពេលដែល​ឡាវ​សំណូមពរ​ឱ្យ​ថៃ​ចូលរួម​សង្គ្រោះ​។​

​លោក​ឱ្យដឹងថា​៖ បណ្ដា​ខ្សែរយៈ​ខាងក្រោម​បាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​។​ក្រសួងការបរទេស​ក៏​សហការ​ជាមួយ​យើងខ្ញុំ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍ ដើម្បី​យើងខ្ញុំ​អាច​ប្រតិ​ប​ត្ដិ​ការ​ភ្លាម​នៅពេលដែល​ឡាវ​ទាក់ទង​មក​។​

​ថៃ​បាន​ជំនួយ​ជា​ទឹកប្រាក់​147.000 USD ជា​សាច់ប្រាក់​តាមរយៈ​ស្ថានទូត​ឡាវ ហើយក៏​បានផ្ដល់​ទឹក​សុទ្ធ ស្បៀងអាហារ ថ្នាំពេទ្យ​និង​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​៕

សូយន

 

spot_img
×