Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ​ន្ដ​រាយ​ធម្មជាតិ​បាននិងកំពុង​កើតឡើង​ក្នុងប្រទេស​ជាច្រើន​លើ​ពិភពលោក​ក្នុង​វេលា​តែមួយ​

spot_img

ដោយឡែក​នៅ​ថ្ងៃទី​២៣​កក្កដា បណ្ដា​គ្រោះមហន្ដរាយ​៖ បាក់​ទំនប់​វា​រី​អគ្គិសនី ភ្លើង​ឆេះ​ព្រៃ​និង​ការ​កើន​កម្ដៅ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ បាន​យាយី​នៅ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។​

​នៅវេលា​ម៉ោង​២០​យប់ ថ្ងៃ​២៣ ខែកក្កដា ទំនប់​វា​រី​អគ្គិសនី Xe-Pian Xe-Namnoy បាន​បាក់​រលំ​ធ្វើឱ្យ​ជន់​លិច​ភូមិ​ចំនួន​៧ ដែលមាន​មនុស្ស​រស់នៅ​ជាង​៦០០០​នាក់ នៅ​ស្រុក Sanamxay ខេត្ដ Attapeu ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ​។​


​មកទល់​ថ្ងៃទី​២៥ ខែកក្កដា គេ​សង្គ្រោះបាន​ជនរងគ្រោះ 2.851​នាក់ និង​ជាង​៣០០០​នាក់​កំពុង​ស្ថិតនៅលើ​ដំបូលផ្ទះ ទីទួល រង់ចាំ​ការសង្គ្រោះ​។​

​តាម​របាយការណ៍​មិនទាន់​ផ្លូវការ​របស់​ខេត្ដ Attapeu ឱ្យដឹងថា គេ​បាន​ម​រកឃើញ​សាកសព​១៩ ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​ឡាវ ។​

​មហន្ដរាយ​ភ្លើង​ឆេះ​ព្រៃ​គួរឱ្យ​រន្ធត់​នៅ​ប្រទេស​ក្រិ​ក នា​ប្រជុំជន Kineta, Rafinan និង​ភូមិ​ក្បែរ​ឆ្នេរសមុទ្រ​Mati, ចម្ងាយ​ពី​រដ្ឋធានី Athens ប្រមាណ​៤០​គីឡូម៉ែត្រ​។​


​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​រាប់រយ​នាក់​បាន​ប្រឹងប្រែង​គ្រប់គ្រង​ស្ថានការណ៍ ដើម្បី​ទុកពេល​ឱ្យ​ភ្នាក់ងារ​សង្គ្រោះ​ប្រើប្រាស់​ទូក​ជម្លៀស​ពល​ដ្ឋ​ចេញពី​តំបន់​ឆ្នេរសមុទ្រ​។​

​ក្រៅពី​អ្នក​ដែល​ត្រូវបាន​ជម្លៀស​ចេញរួច​នោះ ជនរងគ្រោះ​ដែល​ជាប់គាំង​ក្នុងផ្ទះ ឬ​រថយន្ដ សុទ្ធសឹងតែ​ត្រូវ​បាត់បង់​ជីវិត​។​រដ្ឋាភិបាល​ក្រិ​កបាន​បញ្ជាក់ថា មាន​មនុស្ស​៧៧​នាក់​ស្លាប់ ហើយ​កងកម្លាំង​សង្គ្រោះ​កំពុង​រុករក​អ្នក​ដែល​បាត់​ខ្លួន​។​អាណោច​អាធ​ម​បំផុត​នោះ គឺ​គេ​បាន​រកឃើញ​សាកសព​២៦​នាក់ រួមមាន​មនុស្ស​ចាស់​និង​កូនក្មេង​ត្រូវ​ឆេះ​ខ្លោច​ក្នុង​កាយវិការ​ឱប​គ្នា​នៅក្បែរ​ជញ្ជាំង​ថ្ម​មួយ​។​

​នាយករដ្ឋមន្ដ្រី​ក្រិ​ក Alexis Tsipras បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល​បី​ថ្ងៃ​។

​នៅ​ថ្ងៃ​២៣​ខែកក្កដា​នេះដែរ សីតុណ្ហភាព​នៅ​ជប៉ុន​បាន​កើន​ឡើងដល់​កម្រិត​ឯតទគ្គ​កម្ម ដែល​កន្លែង​ខ្លះ​បាន​កើន​ដល់​កម្រិត​៤១​អង្សា​សេ​។​

​នៅ​តូ​ក្យូ សីតុណ្ហភាព​កើនឡើង​ដល់​៤០,៨​អង្សា​សេ ហើយដោយ​ឡែក​នៅ​ថ្ងៃទី​២១ ខែកក្កដា​មាន​មនុស្ស​យ៉ាងតិច​៧៧​នាក់​បាន​ស្លាប់ និង​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​អាជ្ញាធរ​ជប៉ុន​បាន​ទូន្មាន​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចៀសវាង​ការប្រាស្រ័យ​ផ្ទាល់​នឹង​កម្ដៅថ្ងៃ ហើយ​គប្បី​បរិភោគ​ទឹក​ឱ្យបាន​ច្រើន​៕

សូយន

spot_img
×