Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​និង​សហគមន៍​អឺរ៉ុប​ឯកភាព​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​

spot_img

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​នេះ អាមេរិក​និង​សហគមន៍​អឺរ៉ុប (EU) បាន​ឯកភាព​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងសងខាង​។​

​ប្រធានាធិបតី​អាមេរិក​Donald Trump និង​ប្រធាន​គណៈកម្មាធិការ​សហគម​ន៍​អឺរ៉ុប Jean-Claude Juncker នៅ​សេត​វិមាន​

​សេចក្ដីថ្លែងការណ៍​ត្រូវបាន​លើកឡើង​ក្រោយ​ជំនួប​ប្រធានាធិបតី​Trump និង​ប្រធាន​ប្រធាន​គណៈកម្មាធិការ EU លោក Jean-Claude Juncker នៅ​សេត​វិមាន​។​ថ្លែង​ក្នុង​សន្ន​សីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ប្រធានាធិបតី​Trump ឱ្យដឹងថា ភាគី​ទាំងសងខាង បាន​ឯកភាពគ្នា​សម្រាប់​«​ដំណាក់កាល​ថ្មី​»​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ក៏ដូចជា​កិច្ចសហប្រតិបត្ដិការ​ឆ្ពោះទៅកាន់​គោលដៅ​គ្មាន ពន្ធអាករ គ្មាន​របាំង​ដែល​ពុំមែន​ជា​ពន្ធអាករ​និង​គ្មាន​ការជួយ​គាំទ្រ​របស់​រដ្ឋាភិបាល​នៅក្នុង​វិស័យ​ទំនិញ​ឧស្សា​កម្ម​មិន​ស្វ័យ​ប្រ​វ​ត្ដិ​។​

​ភាគី​ទាំងសងខាង​ក៏បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្ដិការ​គ្នា​ក្នុង​បណ្ដា​វិស័យ​សេវាកម្ម គីមី ឱសថ ផលិតផល​សុខាភិបាល​និង​សណ្ដែកសៀង​។​តាម​នោះ​EU នឹង​ចាប់ផ្ដើម​ទិញ​សណ្ដែកសៀង​ពី​អាមេរិក​។​

​ទន្ទឹម​នោះ​ប្រធានាធិបតី​អាមេរិក​អះអាងថា ភាគី​ទាំងសងខាង​នឹង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ករណី​ពន្ធ​ដែកថែប អាលុយមីញ៉ូម និង​បណ្ដា​វិធាន​ការតបត​ទ្វេភាគី​បច្ចុប្បន្ននេះ​។​

​ចំណែក​ប្រធាន​គណៈកម្មាធិការ EU ឱ្យដឹងថា ក្នុងជំនួប​អូសបន្លាយ​រយៈពេល​ជាង​២​ម៉ោង​ជាមួយ​ប្រធានាធិបតី​Trump ភាគី​ទាំងសងខាង​បានកំណត់​វិស័យ​មួយចំនួន​ត្រូវ​សហ​ប្រតិ​ប​ត្ដិ​ការ​គ្នា​ដើម្បី​ឈានឆ្ពោះ​ទៅរក​ការលុបចោល​ពន្ធអាករ​ចំពោះ ទំនិញ​ឧស្សាហកម្ម​។​

​ភាគី​ទាំងសងខាង​ក៏​ឯកភាពគ្នា​ពង្រឹង​កិច្ចសហការ​ក្នុង​វិស័យ​ថាមពល​។ EU​នឹង​នាំចូល​បន្ថែម​ឧស្ម័ន​ដុត​រាវ​ពី​អាមេរិក ហើយ​ភាគី​ទាំងពីរ​ឯកភាព​ចរចា​គ្នា​អំពី​បណ្ដា​ស្ដង់ដារ​។​

​នៅ​ថ្ងៃ​ដដែល​នេះ​ភ្លាមៗ​នោះ​អាល្លឺម៉ង់​បាន​សម្ដែង​ការស្វាគមន៍​«​ជំហាន​លោត​ផ្លោះ​ថ្មី​»​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​EU ៕​

សូយន

spot_img
×