Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​បាន​២​ថ្ងៃ​ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង​វែកមុខ​បង្ក្រាបបាន​

spot_img

​បាត់ដំបង ​៖ ជនដៃដល់​ម្នាក់ ធ្វើ​សកម្មភាព​ប្រើ​ពូថៅ កាប់​ប្លន់​យក​ម៉ូតូ ត្រូវ​នគរបាល​ខេត្ត​បាត់ដំបង បង្ក្រាប​បាន​រួម​ជាមួយ នឹង​វត្ថុតាង រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នង​ការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានបញ្ជាក់​ថា អនុ​វត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការយល់ព្រម​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ព្រមទាំង​ការ​ចូល​រួម​សហកា​រណ៍​ពី​កម្លាំង​ជំនាញ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ​កងកម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំ​ប បាន​ធ្វើ​ការបង្ក្រាប​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ប្លន់ ) យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​មួយ​ករណី នៅ​ចំណុច​ភូមិ​បា​សែ​ត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនស័ង្សយ​ចំនួន​១​នាក់​ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​បា​សែ​ត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ជនស័ង្សយ​រូបនេះ​បាន​ធ្វើ​សកម្មភា​ព ( ប្លន់ ) វាយ​យក​ម៉ូតូ របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដកហូត​វត្ថុតាង​រួមមាន​៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង​1S 0318 កុំព្យូទ័រ​លេប​ថប​ពណ៌​ខ្មៅ​មួយគ្រឿង ទូរស័ព្ទដៃ​ម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿង ពូថៅ ចំនួន ១ ។ បច្ចុប្បន​ជនសង្ស័យ និង​វត្ថុតាង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×