Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​ក្រុម​សន្តិសុខ​យាម តាម​ធនាគារ បន្លំ​ខ្លួន​ជា​សមត្ថកិច្ច និង​ប្រើ​អាវុធខ្លី​ខុសច្បាប់ ចំនួន ១០​ដើម​

spot_img

​ភ្នំពេញ ​៖ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន មនុស្ស​ចំនួន​៨​នាក់ ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ដែល​ក្លែង​ជា​សមត្ថកិច្ច និង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ យាម​នៅ​តាម​ធនាគារ​មួយចំនួន ។​

​ជនសង្ស័យ​ទាំង​៨​នាក់​នេះ ត្រូវបាន​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពាក់ព័ន្ធ​រឿង ធ្វើ​ជា​ក្រុម​សន្តិសុខ​យាម​ធនាគារ ហើយ​បន្លំ​ខ្លួន​ជា​កងកម្លាំង​នគ​បាល និង​យោធា រួម​នឹង​ប្រើ​អាវុធ ដោយ​ខុសច្បាប់​។​

​ជន​ត្រូវ​ចោទ​ទាំង ៨​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវបាន កម្លាំង​នគរបាល នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​នគរបាល​ជំនាញ បើក​ការស្រាវជ្រាវ រកឃើញថា ពួកគេ​បាន​ប្រើប្រាស់​តួនាទី ជា​កងកម្លាំង​នគរបាលជាតិ ជា​យោធា និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដើម្បី​ទៅ​បម្រើការ​ជា​សន្តិសុខ យាម​នៅ​មុខ ធនាគារ​ធំៗ មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍ ជនសង្ស័យ​ទាំង ១២​នាក់ បាន​ប្រើប្រាស់​លិខិត ឯកសណ្ឋាន ជា​កងកម្លាំង នគរបាលជាតិ និង​យោធា កង​យោធពល​ខេមរភូមិន្ទ ក្លែងក្លាយ និង​មាន​ប្រដាប់​ដោយ​អាវុធ ទៅ​បំពេញ​មុខងារ​ជា​សន្តិសុខ​ឯកជន នៅ​ធនាគារ​មួយចំនួន ដូចជា ធនាគារ ABA Bank ធនាគារ May Bank ធនាគារ RHB Indochina Bank និង​ធនាគារ Hong Le Ong Bank​។ ដោយ​ក្នុង​នោះ ជន​សង្ស័យ ចំនួន ៨ នាក់ ​ដែល​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ រួមមាន​៖ ទី​១ ឈ្មោះ សរ វិរៈ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​នគរបាល ដើរ​ប្រកាស​ជ្រើសរើស នគរបាល​ចូល​ក្របខ័ណ្ឌ កងកម្លាំង​នគរបាលជាតិ និង​បំពាក់អាវុធ ដោយ​មាន​លិខិត​បញ្ជា​បេសកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យទៅ​ធ្វើ​ជា​សន្តិសុខ យាម​តាម​ធនាគារ​ខាងលើ​។ ទី​២ ឈ្មោះ ឃិត សុខឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​យោធា ដើរ​ប្រកាស​ជ្រើសរើស ទាហាន​ឲ្យចូល​ក្របខ័ណ្ឌ កង​ខេមរភូមិន្ទ និង​បំពាក់អាវុធ ដោយ​មាន​លិខិត​បញ្ជា​បេសកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យទៅ​ធ្វើ​ជា​សន្តិសុខ យាម​តាម​ធនាគារ​ខាងលើ​។ ទី​៣ ឈ្មោះ ឡូ​ច ម៉េង​ហួង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ ទី​៤ ឈ្មោះ វ៉ន សុ​ផានិត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ ទី​៥ ឈ្មោះ លី ឃាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ ទី​៦ ឈ្មោះ ផុស សឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ ទី​៧ ឈ្មោះ ក្រា​ក់ ទៀង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ និង​ទី​៨ ឈ្មោះ ឌិន ធុន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​ខាងលើ​។​

​សូមបញ្ជាក់​ថា កម្លាំង​នគរបាល នៃ​នាយកដ្ឋាន គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ សរុប​ចំនួន ១២​នាក់ កាលពី​អំឡុង​ថ្ងៃទី​១៩ និង​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​គោលដៅ ធនាគារ​ធំៗ​ខាងលើ​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​មួយចំនួន ដូចជា​៖ អាវុធខ្លី​ចំនួន ១០​ដើម (​ម៉ាក​រ៉ូឡូ ៣​ដើម ម៉ាក​កា​៥៩ ចំនួន​៣​ដើម ម៉ាក​កា​៥៤ ចំនួន​៣​ដើម និង​ម៉ាក​MAC CAL 9mn ចំនួន​១​ដើម​) វិទ្យុទាក់ទង ចំនួន ៨​គ្រឿង និង​លិខិត​ក្លែងក្លាយ រួមទាំង​សម្ភារៈ​មួយចំនួនធំ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×