Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារក​កើតមក​មាន​ក្បាល​តែមួយ តែ​ផ្ទៃមុខ​ពីរ​

spot_img

​កាសែត Daily Mail ចុះផ្សាយ​ព័ត៌មាន​ថា ទារក​ម្នាក់​ដែលមាន​ផ្ទៃមុខ​ដល់​ទៅ​ពីរ ត្រូវបាន​ចាប់កំណើត​នៅ​ទីក្រុង Batam,​ប្រទេស Indonesia។

ទារក Giman Endika​កើតមក​មាន​ផ្ទៃមុខ​ពីរ​

​មកទល់ពេលនេះ ​ក្មេងប្រុស​ខាងលើ​មាន​អាយុ​២​ខែ​ហើយ ។ នេះ​ជា​ករណី​ចម្លែក​បំផុត​ ដែល​ទារក​ម្នាក់​មាន​ដងខ្លួន​តែមួយ ដៃ​២ ​និង​ជើង​២ ប៉ុន្ដែ​បែរជា​មាន​ខួរក្បាល​២​នៅក្នុង​ក្បាល​តែមួយ​។​

​បណ្ដា​វេជ្ជបណ្ឌិត​និយាយថា ករណីបែបនេះ​កើតមាន​ក្នុង​អត្រា​1/250.000​។​ហើយ​ជំងឺ​បែបនេះ​បណ្ដាលឱ្យ​ជីវិត​របស់​ក្មេងប្រុស​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង ព្រោះតែ​សារធាតុ​រាវ​ដែល​ស្ដុក​ទុក​ក្នុង​ក្បាល​។ ការព្យាបាល​តាម​គម្រោង​ត្រូវធ្វើ​ការវះកាត់​ខួរក្បាល​មួយ​ចោល​។​

​ម្ដាយ​របស់​ទារក​នេះ​និយាយថា នាង​ពុំ​បានដឹង​ពី​ជំងឺ​របស់​ក្មេង​មុនពេល​កើត​ទេ ថ្វីត្បិតតែ​នាង​បាន​ទៅ​មើលEcho​បី​លើក ប៉ុន្ដែ​ពុំ​ឃើញ​មាន​អ្វី​មិន​ប្រក្រតី​ឡើយ​៕

សូយន

spot_img
×