Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ស្នើ​ដល់​តុលាការ ពិចារណា​ឡើងវិញ ករណី​ចោទប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​

spot_img

​ភ្នំពេញ​៖​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ស្នើ​ដល់​តុលាការ​ត្រូវ​ពិចារណា​ឡើងវិញ ករណី​ព្រះរាជអាជ្ញារង​ចោទប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ថា​ធាតុ​ផ្សំ​នៃ​បទល្មើស​មិន​គ្រប់គ្រាន់ ហើយ​សកម្មភាព​ជាក់ស្តែង ក៏​មិន​បាន​កើតឡើង​ផងដែរ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​នេះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែងថា “​គឺជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួកគាត់​ទាំង​ពីរ​នាក់​នេះ ដោយហេតុ​ធាតុ​ផ្សំ​នៃ​បទល្មើស​មិន​គ្រប់គ្រាន់ ហើយ​សកម្មភាព​ជាក់ស្តែង ក៏​មិន​បាន​កើតឡើង​ផងដែរ ដូច្នេះ​តុលាការ​ត្រូវ​ពិចារណា​ឡើង​វិញ​ចំពោះ​ការចោទប្រកាន់​លើ​បុគ្គល​ពីររូប​នេះ​ដើម្បី​ធានា​ឲ្យ​ស្មារតី​ច្បាប់​មាន​ភាព​សុក្រឹត ដូច្នេះ​ការចោទប្រកាន់​ទៅ​លើ​រូប​ពួកគាត់ គឺជា​ការបង្ហាញ​នូវ​ការរំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​”​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ បាន​បន្ថែមថា​” ក្នុងន័យនេះ ក្នុងនាម​ខ្ញុំ​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ សូម​អំពាវនាវ​ដល់​អ្នក​អនុវត្ត​ច្បាប់​គួរតែ​​ពិចារណា​ចំពោះ​ការចោទប្រកាន់​លើ​ជន​ណាមួយ​ឲ្យមាន​ទម្ងន់ទោស​ត្រឹមត្រូវ និង​ផ្អែកទៅលើ​ភស្តុតាង​សុក្រឹត​និយម ជៀសវាង​ធ្វើ​ឲ្យ​ច្បាប់​ក្លាយទៅជា​អាវុធ​ដ៏​សាហាវ​សម្លាប់​មនុស្ស​ក្នុង​សង្គម​នីតិរដ្ឋ​”​។​

​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវកា​រហើយ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​វិច្ឆិកា​នេះ ។ សំណុំរឿង​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ម៉ោង ១ និង ៣០ នាទី ដើម្បី​សម្រេច​ថា ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×