Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នូវែល​ហ្សេ​ឡង់ ប្រាប់​អូស្ត្រាលី ឲ្យ​ឈប់​ចម្លង​ទង់ជាតិ​របស់ខ្លួន​

spot_img

​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ប្រទេស​នូវែល​ហ្សេ​ឡង់ លោក Winston Peters បាន​ចោទប្រកាន់​ប្រទេស​​អូស្ត្រាលី​ថា បាន​ចម្លង​ទង់ជាតិ​របស់​ប្រទេស​ខ្លួន និង​ប្រាប់​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ ឲ្យ​ចេះ​ច្នៃ​ម៉ូត​​ទង់ជាតិ​ដោយ​ខ្លួនឯង​។​

​លោក​បាន​ថ្លែង​ប្រាប់​ពត៌មាន​ក្នុងស្រុក TVNZ ដូច្នេះ​ថា “​ពួក​យើង​មាន​ទង់ជាតិ​ផ្ទាល់ខ្លួន ដែល​យើង​បាន​ប្រើប្រាស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​វា​ត្រូវ​បាន​ចម្លង​ដោយ​ប្រទេស​អូស្ត្រាលី​”​។​

“​ពួក​គេ​គួរតែ​ប្តូរ​ទង់ជាតិ និង​ទទួលស្គាល់​ការពិត​ថា ពួក​យើង​មាន​ទង់ជាតិ​គំរូ​នោះ​មុន​”​។​

​ជា​ការពិត​ណាស់ ទង់ជាតិ​របស់​ប្រទេស​នូវែល​ហ្សេ​ឡង់ និង​អូស្ត្រាលី​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង ហើយ​បើ​អ្នក​មិន​សូវ​ស្គាល់​ច្បាស់ អាច​នឹង​មាន​ការភ័ន្តច្រឡំ​។​

​ទង់ជាតិ​របស់​ប្រទេស​នូវែល​ហ្សេ​ឡង់ ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ ១៩០២ រយៈពេល ៥២​ឆ្នាំ មុន​ពេល​ទង់ជាតិ​របស់​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​ត្រូវបា​ន​ទទួលស្គាល់​ក្នុង​ឆ្នាំ ១៩៥៤៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×