Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ចិត្តធម៌​! អៀវ​ប្រពន្ធ​ពិការ​ជាទី​ស្រលាញ់ ដើម្បី​បានឃើញ​ពិភពលោក​ជាមួយគ្នា ឃើញ​ហើយ​គួរ​ឲ្យ​ស្រណោះ​ណាស់​ (វីដេអូ)

spot_img

​បុរស​ម្នាក់​មកពី​ប្រទេស​ចិន បាន​កំពុង​ទទួល​ការកោតសរសើរ​ជា​ប្តី​ស្រលាញ់​ប្រពន្ធ ប្រកបដោយ​ចិត្តធម៌​បំផុត តាមរយៈ​សកម្មភាព​ដែល​មនុស្ស​ជាច្រើន​បានឃើញ​គាត់​អៀវ​ប្រពន្ធ​មាន​ជំងឺសរសៃប្រសាទ ឡើង​ភ្នំ Huangshan ដែលជា​ភ្នំ​មួយ​ក្នុងចំណោម​ភ្នំ​ដ៏​ពេញៗ​និយម​បំផុត​នៅក្នុង​ប្រទេស​ចិន ។ នេះ​បើតាម​សេចក្តីរាយការណ៍​ពី South China Morning Post ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ Pear Video កាលពី​ថ្ងៃទី​២៣ កក្កដា លោក Wang Xiaomin អាយុ ៥៧ ឆ្នាំ ត្រូវ​បានឃើញ​ចុះ​តាម​កាំជណ្តើរ​ពី​កំពូលភ្នំ Huangshan ខណៈ​អៀវ​ប្រពន្ធ​របស់គាត់ ។​

​គាត់​និយាយថា​៖ «​ពិភពលោក​នេះ​គឺ​ធំ​ណាស់ ហើយ​ខ្ញុំ​ចង់​នាំយក​ប្រពន្ធ​ខ្ញុំ បាន​មើលឃើញ​វា ដើម្បី​នាង​ពុំមាន​ការសោកស្តាយ​ណាមួយ​ក្នុង​ជីវិត​របស់​នាង​» ។​

Huangshan ដែល​គេ​ដឹងថា​ជា​ភ្នំ​មួយ​ក្នុងចំណោម​ភ្នំ​ដ៏​ល្បីៗ​ទាំង​១០​របស់​ចិន គឺជា​ទីកន្លែង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។​

​គាត់​និយាយថា ប្រពន្ធ​របស់គាត់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា​មាន​ជំងឺសរសៃប្រសាទ​រ៉ាំ​ង​រ៉ៃ កាលពី​៥​ឆ្នាំមុន ។

​ប្តី​ប្រពន្ធ​នេះ​ពុំមាន​កូនចៅ​នឹង​គេ​នោះទេ ហេតុនេះ វា​មាន​ភាពងាយស្រួល​សម្រាប់ Wang អាចធ្វើ​ដំណើរ​នៅ​ជុំវិញ​ប្រទេស​ជាមួយ​ប្រពន្ធ​របស់គាត់ ។​

Wang និយាយថា ប្រពន្ធ​របស់គាត់​ប្រហែល​ទំនង​ពុំជា​សះស្បើយ​ពី​ជំងឺ​ប្រភេទ​នេះ​ទេ ហេតុដូច្នេះ គាត់​បានធ្វើ​ការសម្រេច​ចិត្ត​នាំយក​នាង​តាមរយៈ​អៀវ ដើម្បី​បានឃើញ​ពិភព​ខាងក្រៅ​នឹង​គេ ។​

​គាត់​និយាយថា​៖ «​ខ្ញុំ​ចង់​ផ្តល់​ឲ្យ​នាង​នូវ​ជីវិត​ដ៏​មាន​អត្ថន័យ​បន្ថែមទៀត​» ៕ ចន្ទី​

==>>ទស្សនាវីដេអូ

spot_img
×