Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​៖​រកឃើញ​ដុំ​មាស​ធម្មជាតិ​ធំ​បំផុត​អំឡុង​៥០០​ឆ្នាំ​មកនេះ​

spot_img

ក្រុម​អ្នកប្រមាញ់​រុករក​មាស​នៅ​អង់គ្លេស​បាន​រកឃើញ​ដុំ​មាស​ធម្មជាតិ​ក្នុងអំឡុង​៥​សតវត្ស​ន​កន្លងមកនេះ​។​

​​ដុំមាស​ធម្មជាតិ​ត្រូវបាន​រកឃើញ​នៅ​ទន្លេ​មួយ​នៅ​Scotland

​តាម​Express ដុំ​មាស​ដែល​គេ​រកឃើញ​នេះ​មាន​ទម្ងន់​ប្រមាណ​៨៥,៧​ក្រាម និង​មានតម្លៃ​ប្រមាណ​៥០០០០​ផោន ។​អ្នកប្រមាញ់​រុករក​មា​សរុប​នេះ​បាន​ប្រទះឃើញ​វា​ពេល​គាត់​មុជ​ចុះ​បាតទន្លេ​មួយ​នៅ​Scotland​។​

​នេះ​ត្រូវបាន​ចាត់ទុកជា​ដុំ​មាស​ធម្មជាតិ​ធំ​បំផុត​ត្រូវបាន​រកឃើញ​នៅ​ចក្រភព​អង់គ្លេស​ក្នុងអំឡុង​៥០០​ឆ្នាំកន្លងមក​។​អ្នកជំនាញការ​អំពី​មាស Leon Kirk និយាយថា​៖ នេះ​គឺជា​របកគំហើញ​មួយ​កម្រ​ជួប​។ ពិតជា​ពិបាក​ដើម្បី​សន្និដ្ឋាន​តម្លៃ​នៃ​ដុំ​មាស​នេះ​។​ខ្ញុំ​ឱ្យ​តម្លៃ​វា​ប្រមាណ​៥០០០០​ផោន​។​ប៉ុន្ដែ​ដោយសារ​វា​កម្រ​និង​ធម្មជាតិ​សុទ្ធ ពួក​មហាសេដ្ឋី​អាចឱ្យ​តម្លៃ​ខ្ពស់ជាង​នេះ​។​តាម​អ្នកប្រមាញ់រ​កមាស​វ័យ​៤០​ឆ្នាំ​រូបនេះ​គ្រាន់តែ​ប្រាប់ថា គាត់​បាន​រកឃើញ​វា​នៅ​ទន្លេ​មួយ ដោយ​គាត់​មុជទឹក​ទៅ​បាតទន្លេ​នោះ​រួច​ពិនិត្យ​សង្កេតមើល​។​តាម​បទពិសោធន៍​ដែល​ធ្លាប់​រុករក​មាស​កន្លងមក ដំបូង​ឡើយ​ខ្ញុំ​បានឃើញ​ស្នាម​ប្រេះ​មួយ​នៅលើ​ផ្ទាំង​ថ្ម ហើយក៏​រកឃើញ​…​ដំបូង​ឡើយ​ខ្ញុំ​ស្មាន​មាន​ទម្ងន់​តែ​ប៉ុន្មាន​ក្រាម​ទេ​មិន​នឹកស្មានថា​វា​ធំ​ដូច្នេះ​សោះ​។​

​ដុំ​មាស​ទម្ងន់​៨៥,៧១​ក្រាម​ប៉ាន់ស្មាន​មានតម្លៃ​៥០០០០​ផោន​

​ខ្ញុំ​បាន​រកឃើញ​វា​តាំងពី​២​ឆ្នាំមុន​ម្ល៉េះ ហើយ​រក្សាទុក​វា​នៅ​ប្រអប់​សុវត្ថិភាព​នៅ​ធនាគរ ពុំទាន់​មានបំណង​នឹង​លក់​ឡើយ ។​

​តាម​អ្នកជំនាញការ​មាស​ខាងលើ​និយាយថា វា​អាច​នៅមាន​ដុំ​មាស​រប៉ាត់រប៉ាយ​ច្រើន​ទៀត​ក្នុង​តំបន់​ដែល​គេ​រកឃើញ គឺអាច​ថា​ជា​ផ្នែក​មួយ​នៃ​ដុំ​មាស​ដែល​ធំ​ជាង​៕​

សូយន

 

 

spot_img
×