Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សញ្ញា​ទាំងនេះ​បញ្ជាក់ថា ផ្ទះ​របស់​អ្នក​កំពុង​មាន​ខ្មោចលង​ហើយ​

spot_img

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ទេ​ថា មាន​នរណា​ម្នាក់​កំពុងតែ​មើល​អ្នក នៅ​ពេល​អ្នក​កំពុង​អង្គុយ​នៅ​​ក្នុងផ្ទះ​ម្នាក់ឯង ឬក៏​មាន​អារម្មណ៍​ថា អាកាសធាតុ​នៅក្នុង​ផ្ទះ​អ្នក ប្រែ​ទៅជា​ត្រជាក់​មួយ​ភ្លែត​?

​បើសិន​ជា​អ្នក​ជារឿយៗ ធ្លាប់​មាន​អារម្មណ៍​បែ​នោះ ផ្ទះ​របស់​អ្នក​ប្រហែល​ជា​កំពុង​ត្រូវ​មាន​ខ្មោចលង​​ហើយ​។ នេះ​មិនមែន​ជា​ការ​បំភ័យ​ទេ តែ​វា​ជា​ការបញ្ជាក់​របស់​អ្នកប្រមាញ់​ខ្មោច​។​

​បើ​តាម​ការសិក្សា​បានឲ្យដឹងថា ក្នុង​ចំនោម​មនុស្ស ១០​នាក់ មាន ៦​នាក់​ជឿ​លើ​រឿង​ខ្មោច និង ២៣​ភាគរយ ជឿជាក់ថា មាន​វិញ្ញាណ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកយើង​។​

​បើតាម​អ្នក​ជំនាញ​របស់​កម្មវិធី​ទូរទស្សន៍ Help! My House is Huanted (​ជួយ​ផង​! ផ្ទះ​ខ្ញុំ​មាន​ខ្មោចលង​) បានបញ្ជាក់​ថា ផ្ទះ​របស់​អ្នក​ប្រហែល​កំពុង​ត្រូវ​ខ្មោច​លង​ហើយ បើសិន​មាន​ចំណុច​ដូចខាងក្រោម​នេះ​៖

១. អ្នក​មាន​អារម្មណ៍​ថា មាន​នរណា​កំពុង​មើល​មក​អ្នក​គ្រប់ពេល នៅ​ពេល​អ្នក​នៅ​ម្នាក់ឯង​ក្នុងផ្ទះ ។​

២. មាន​អារម្មណ៍​ថា អាកាសធាតុ​ក្នុង​ផ្ទះ​ប្រែប្រួល​ទៅជា​ត្រជាក់ ខុសប្លែក​ធម្មតា ។​

៣. របស់របរ​ក្នុងផ្ទះ បាត់​ដោយ​អាថ៌កំបាំង ហើយ​បែរជា​ឃើញ​វិញ នៅ​កន្លែង​ផ្សេង ។​

៤. លឺសូរ​សម្លេង​ខ្សឹប​ដាក់​ត្រចៀក ស​ម្រឹបជើង ឬ​មាន​នរណា​ម្នាក់​ហៅ​ឈ្មោះ​របស់​អ្នក​ខ្សាវៗ ។​

៥. ចេះ​តែ​ឃើញ​ស្រមោល​ចម្លែក ពេល​ងាក​មើល​ម្តងៗ ។​

៦. មាន​បញ្ហា​អគ្គិសនី ដូច​ជា​ដាច់ និង​ភ្លឺ​វិញ​ញឹកញាប់ ។​

៧. មាន​អារម្មណ៍​ថា ដូច​កំពុង​ត្រូវ​គេ​ស្ទាប​

៨. មាន​ក្លិន​ចម្លែក ដូចជា​ក្លិនក្រអូប ក្លិន​ផ្សែង ក្លិន​ចំណីអាហារ ឬ​ក្លិន​បារី​ជាដើម​

៩. ពេល​ងើបឡើង​ពាក់កណ្តាល​យប់​ម្តងៗ មាន​អារម្មណ៍​ភ័យ ស្រៀវ​ខ្លួន​

១០. មាន​អារម្មណ៍​ពិបាកចិត្ត ពេល​ចូល​ក្នុង​បន្ទប់ ឬ​កន្លែង​ណាមួយ​ក្នុង​ផ្ទះ​៕ សុភ័ក្ត្រ​

 

​ប្រភព​៖ mirror.co.uk​

spot_img
×