Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គជប បែងចែកអាសនៈ របស់គណបក្សសង្រ្គោះជាតិ ជូនគណបក្សចំនួន ៦

spot_img

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញលិខិតជូនដំណឹង ដល់គណបក្សនយោបាយចំនួន ៦ អំពីការផ្តល់ព័ត៌មានចាំបាច់មួយចំនួន ដើម្បីគណៈកម្មាធិការរៀបចំការបោះឆ្នោត ចាត់ចែងអនុវត្តន៍​ ការបែងចែកអាសនៈ ដែលនៅទំនេរ ទៅតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត។ ការអនុវត្តបែងចែក អាសនៈ របស់គណបក្សសង្រ្គោះជាតិ ក្រោយពេលដែល តុលាការកំពូល ប្រកាសរំលាយបក្សប្រឆាំងនេះ កាលពីថ្ងៃទី១៦ខែវិច្ឆិកា។

គណបក្សនយោបាយទាំង៦រួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

សេចក្តីប្រកាសរបស់គជប បានបញ្ជាក់ថា លិខិតជូនដំណឹងនេះ គជប បានបញ្ជូនទៅដល់ គណបក្សនយោបាយ ចំនួន៥រួចហើយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយឡែក គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំទាន់បានទទួលលិខិតជូនដំណឹងនេះនៅឡើយ ដោយសារ គជប ទំនាក់ទំនងមិនបាន ហើយទីស្នាក់ការគណបក្សបិទទ្វារ មិនមានអ្នកប្រចាំការ។ បើសិនជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានទទួលព័ត៌មាននេះ សូមទំនាក់ទំនងមកគជប ដើម្បីបំពេញនូវព័ត៌មាន អំពីបេក្ខជនក្នុងនីតិកាលទី៥ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ផ្ញើជូនមក គជប ឲ្យបានទាន់ពេលវេលាជាកំហិត៕ដោយ៖បញ្ញាស័ក្តិ

spot_img
×