Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ទន្លេសេកុង បាន​បន្ត​កើនឡើង​លើស​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ជិត​កន្លះ​ម៉ែត្រ​ហើយ​

spot_img

​ស្ទឹងត្រែង ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា មក​ដល់​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេសេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១១,៩០ ម៉ែត្រ ហើយ ខណៈ​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១១,៥០ ម៉ែត្រ ។ ទឹកទន្លេ​បាន​បន្ត​ជន់​លិច​ផ្លូវ ផ្ទះ​ប្រជាពលរដ្ឋ និង​កំពុង​បន្ត​គម្រាមកំហែង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ក្នុងស្រុក​សៀម​ប៉ាង ។​

​ក្រសួង បាន​ថ្លែងថា ពេល​នេះ​ទឹក​បាន​បន្ត​លិច​ចូល​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង មួយ​ចំនួន​បន្ថែម​ទៀត ខណៈ​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់ ។​

​ជាមួយគ្នា​នោះ​ដែរ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ថា ក្រុមការងារ​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង កំពុង​ប្រចាំការ​នៅ​មូលដ្ឋាន​ផ្ទាល់ និង​កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា ឆ្នាំ​២០១៨ លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង កំពុង​ដឹកនាំ​ក្រុមការងារ ជម្លៀស​បងប្អូន​ប្រជា​ពលរដ្ ឋ​ចេញពី​លំនៅដ្ឋាន​ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។ លោក ម៉ុម សារឿ​ន អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ស្រុក ឃុំ បាន​កំពុង​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ តាម​ដង​ទន្លេ​នៅ​ស្រុក​សៀម​ប៉ាង ហើយ​បាន​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័​ត្ន​ខ្ពស់ ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ និង​យក​មធ្យោបាយ​ផ្សេងៗ​ឡើង​ទៅ​រក​ទីទួល​សុវត្ថិភាព ។​
​ក្នុងឱកាស​នោះ​ដែរ លោក បាន​ឧបត្ថម្ភ​ម្ហូបអាហារ​ជូន​កងកម្លាំង​ដែល​ត្រៀម​ជួន​អន្តរាគមន៍​ផង​ដែរ ។ កងកម្លាំង​ទាំងអស់ បានចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ដោ​សារ​ទឹក​ជំនាន់​។​
​ពេល​នេះ​ទឹក​បាន​បន្ត​លិច​ចូល​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​មួយ​ចំនួន​បន្ថែម​ទៀត ខណៈ​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់ ។​

​ក្រសួង​ធនធានទឹក បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៤ ខ្នង បាន​រង​ការខូចខាត​យ៉ាងដំណំ ដោយសារ​ការវាយប្រហា​រ​ពី​ខ្យល់​កន្ត្រាក់ នៅ​ចំណុច​ភូមិ​ឡា​ម៉ឺយ ឃុំ​កុក​ឡាក់ ស្រុក​វើន​សៃ ខេត្ត​រតនគិរី ។ ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ និង​មិន​បាន​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕  ដោយ ៖ កូឡាប

​ក្រសួង​បាន​បង្ហាញ ពី​កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ ៖​

     

spot_img
×