Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ភ្ញៀវទេសចរ​ព្រលឹងចុងសក់​គ្រប់ៗ​គ្នា ខណៈ​សត្វ​ក្រពើ​១​ក្បាល​បង្ហាញខ្លួន​ស្រស់ៗ​នឹង​ភ្នែក (​វីដេអូ​)

spot_img

​ពួក​អ្នកភូមិ​បាននាំគ្នា​ចេញទៅ​នេសាទ​នៅ​ឆ្នេរសមុទ្រ Naiyan នៃ​កោះ Phuket នៅ​ល្ងាច​ថ្ងៃទី​១៨ កក្កដា ប៉ុន្តែ ផែនការ​របស់​ពួកគេ​ត្រូវបាន​រារាំង ដោយសារតែ​រលក​បោកបក់​ខ្លាំង ។ ហើយ​ខណៈពេល​ពួកគេ​បើកទូក​ចូល​ច្រាំង​វិញ ក៏បាន​ប្រទះឃើញ​សត្វ​ក្រពើ​១​ក្បាល​កំពុង​ហែល​ក្នុង​ទឹកសមុទ្រ ។​

​ពួកគេ​ក៏បាន​រាយការណ៍​ហេតុការណ៍​នេះ ទៅ​មន្ត្រី​ប៉ូលីស​ដែល​បាន​សហការ​ជាមួយ​ភ្ញាក់​ងារ​ពាក់ព័ន្ធ ដើម្បី​មក​ត្រួតពិនិត្យ ។​

​ថ្ងៃទី​១៩ កក្កដា លោក Nopparat Noontong អភិបាលខេត្ត Phuket រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់ ចុះមក​កាន់​ឆ្នេរសមុទ្រ​នេះ ដើម្បី​ស្វែងរក​សត្វ​ក្រពើ​នេះ ។ បន្ទាប់ពី​ប្រតិបត្តិ​ការរុករក​ពេញ​មួយ​យប់ ពួកគេ​បាន​រកឃើញ​សត្វ​ក្រពើ​នោះ​កំពុង​ហែល​ទៅកាន់​ឆ្នេរ​យ៉ាង​លឿន ។​

​ចាប់តាំងពី​សត្វ​ក្រពើ​ដែលមាន​ប្រវែង​ប្រហែល ២​ទៅ​៣​ម៉ែត្រ​នេះ ត្រូវបាន​រកឃើញ មន្ត្រី​ក៏បាន​ដាក់​ស្លាក​សញ្ញា​ប្រកាស​ដល់​មនុស្ស ជាពិសេស​ភ្ញៀវទេសចរ ឈប់​ចុះ​លេង​ទឹក​ទៀត ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់ ៕ ឧ​ត្ត​ម​ (ប្រភព៖ siangtai)

spot_img
×