Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សៅ សុ​វណ្ណី អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន​ទទួលបាន​នូវ​សន្តិភាព និង​អភិវឌ្ឍន៍​បន្តទៀត​

spot_img

​ស្វាយរៀង​ ៖ ​លោក សៅ​សុ​វណ្ណី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ​ដើម្បី​នាំ​គ្នា​ទៅ​បោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​ការ​ថ្លែង​អំពាវនាវ​យ៉ាង​ដូច្នេះ ខណៈ​ដែល​ឯកឧត្តម​និង​ក្រុមការងារ​អញ្ជើញ​ចូលរួម​ប្រគេន​ទៀន និង​ទេយ្យទានចំនួន ៦​វត្ត​ ស្ថិត​ក្នុង​ថ្នា​ធ្នង់​និង​ឃុំ​បុស​មន​ហើ​យ​ពិធី​នេះ​បាន​រៀបចំ​ឡើង នៅ​វត្ត​សិរី​វង្ស​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​លើកឡើង​បន្ត​ទៀតថាៈ សន្តិភាព​ដែល​យើងទាំងអស់គ្នា​ទទួលបាន​ជិត​៣០​ឆ្នាំ​មកនេះ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពី​បាទដៃ​ទរ​ទេ ដោយ​ចាប់ផ្តើម​កសាង និង​ជម្រុញ​ការអភិវឌ្ឍឲ្យ​មានកា​ររីកចម្រើន ដោយ​មិន​ដែល​ភូតភរ​កុហក ដូច​អ្នក​នយោបាយ​ប្រថុយប្រថាន​មួយចំនួន​នោះ​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក សៅ សុ​វណ្ណី ក៏​បាន​បញ្ជាក់ថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​ឥតឈប់ឈ​រ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ការដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅ​កាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​៕ ​វ៉ៃកូ​

spot_img
×