Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​របស់​អ្នក​ជួប​ការលំបាក​ខ្លះ តែ​ចុងក្រោយ​នៅតែ​អាច​ដោះស្រាយបាន​។ មានឱកាស​វិនិយោគ​ល្អ អាច​បាន​ចំណូល​ក្រាស់ក្រែល​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​កុំ​ដោយសារតែ​ខ្លាច​អារម្មណ៍​ឯកោ​ប្រញាប់​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​ដែល​មិន​ច្បាស់លាស់​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង​៖ ខៀវ ខ្មៅ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រយ័ត្ន​បញ្ចៀស​កុំ​ឲ្យ​មាន​វិវាទ​ក្នុង​ការងារ​ជាមួយ​មិត្តភក្តិ​រួម​អាជីព ព្រោះ​មិន​អំណោយផល​ល្អ​ដល់​អ្នក​។ ចេញ​ក្រៅ​មិនត្រូវ​យកលុយ​កាក់​ឬ​របស់​មានតម្លៃ​ច្រើន​តាម​ខ្លួន​បង្ការ​ត្រូវ​ចោរលួច​។ មនោសញ្ចេតនា ៖ ត្រូវ​ចេះ​ជ្រើសរើស​ពាក្យសំដី​និយាយ​ឲ្យ​ទន់ភ្លន់​កុំ​បង្ក​ការប៉ះទង្គិច​ផ្លូវចិត្ត​ឲ្យ​ដៃគូ​។ ទិស​នាំ​លាភ​៖ ជើង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ , ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ អាស្រ័យ​ដោយ​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ ហេតុនេះ​អ្នកមាន​ឱកាស ត្រូវបាន​ថ្នាក់លើ​ទុកចិត្ត​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​ធ្វើ​។ ថ្ងៃនេះ​អ្នក​អាច​បង្កើន​ចំណូល​ថែម​ដោយ​ការវិនិយោគ​តូចៗ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​កុំ​អង្គុយ​នៅតែ​ផ្ទះ​រង់ចាំ​គូព្រេង ត្រូវ​ចូលរួម​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​នៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន ទើប​សង្ឃឹម​រកឃើញ​មនុស្ស​ដ៏​សក្តិសម​សម្រាប់​ខ្លួន​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន មានឱកាស​សហការ​ល្អ ត្រូវបាន​ថ្នាក់លើ​ជឿជាក់ អ្នក​រួម​ការងារ​គាំទ្រ​។ ថ្ងៃនេះ​អ្នកមាន​លាភ​ចូល ទោះ​មិន​ច្រើនតែ​ក៏​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​បំផុត​។ មនោសញ្ចេតនា ៖ មាន​ភាព​សោមនស្ស​រីករាយ និង​សុភមង្គល​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ ៖​ពាយ័ព្យ តំណម ៖​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង​៖​ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ​។ ដើមឈើ​ខ្ពស់​ជួប​ខ្យល់​ខ្លាំង ម​ហិ​ច្ឆិ​តា​ធំ​នឹងរង​សម្ពាធ​ធំ ការប្រកួតប្រជែង​ក៏​ច្រើន ត្រូវ​អត់ធ្មត់​និង​ប្រឹងប្រែង​។ ចំណូល​ទទួលបាន​ពី​ការប្រឹងប្រែង ត្រូវ​ព្យាយាម​បន្ថែមទៀត​។ មនោសញ្ចេតនា ៖ ពុំទាន់​មានការ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖​កើត​។ ពណ៌​នាំ​សំណាង ៖ ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រក្សាបាន​ស្ថិរភាព ហើយ​ស្មារតី​ធ្វើការ​ក៏​ល្អ ហេតុនេះ​គ្រប់យ៉ាង​សុទ្ធ​តែមាន​លទ្ធផល​ដូច​បំណង​។ រាសី​ល្អ​រកស៊ី​អ្វី​ក៏​ជោគជ័យ ចំណូល​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ៖ ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គ្នា កុំ​ឈរ​នៅ​ភ្នំ​នេះ​សំឡឹង​ទៅ​ភ្នំ​នោះ​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ភាពបរាជ័យ​ក្នុង​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​ការគាំទ្រ​របស់​ដៃគូ​សហ​ការ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​កសាង​ល្អ​ទំនាក់ទំនង​ជាមួយគ្នា​។ ថ្ងៃនេះ​អ្នក​មានឱកាស​ទទួលបាន​កាដូ​ដ៏​មានតម្លៃ​។ មនោសញ្ចេតនា ៖ មាន​ជំហាន​រីកចម្រើន​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ បៃតង​។ អ្នកយក​អាសា ៖ ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រួវ​ប្រយ័ត្ន​មាន​អ្នក​ចង់​ប្រជែង​ដណ្តើម​តួនាទី ត្រូវ​ខំប្រឹងប្រែង​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​នាំ​ឲ្យ​គេ​ចាប់កំហុស​បាន​។ វិនិយោគ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុននឹង​ធ្វើការ​សម្រេចចិត្ត​។ មនោសញ្ចេតនា ៖ រាសី​កំពុង​មិនល្អ ត្រូវ​ចៀសវាង​កុំ​ឲ្យ​មានទំនាស់​នឹង​គ្នា​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖​ជើង​។ ពណ៌​នាំ​សំណាង ៖ ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នកនឹង​ជួប​ឱកាសល្អ ដើម្បី​ពង្រីក​បុព្វហេតុ​ត្រូវ​ក្តាប់​យក​ឲ្យ​បាន​។ លុយ​ចូល​តាម​ទ្វារ​មុខ បែរជា​ចេញ​តាម​ទ្វារក្រោយ ចាយវាយ​គ្មាន​ផែនការ​នឹងធ្វើ​ឲ្យ​អ្នក​ជួប​ការលំបាក​ហិរញ្ញវត្ថុ​ជាប្រចាំ​។ មនោសញ្ចេតនា ៖ អារម្មណ៍​ឯកោ ក៏​ជា​បទ​ពោ​សោធន៍​ចាំបាច់​ដើម្បី​អាចយ​ល់ពី​តម្លៃ និង​ចេះ​គោរព​ពេល​មាន​សុភមង្គល​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ ។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ទោះបី​មានឱកាស​តែ​ល្អ​អាក្រក់​ស្មាន​មិន​ដល់ , ត្រូវ​ប្រយ័ត្នប្រយែង​ពេល​សម្រេចចិត្ត​។ មិនត្រូវ​ដេក​រង់ចាំ​ព្រេងវាសនា មានតែ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង ទើប​អ្នក​អាច​សម្រេច​ក្តី​ប្រាថ្នា​ធំ​ក្នុង​ជីវិត​។ មនោសញ្ចេតនា ៖ ពេល​ឯកោ​ធ្វើ​ឲ្យ​អ្នក​នឹកឃើញ​ឡើងវិញ​រឿង​ចាស់ នាំ​ឲ្យ​សភាព​ផ្លូវចិត្ត​សោកសៅ​។ ទិស​នាំ​លាភ ៖ និរតី តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំវក​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ស្ថិរភាព​ក្នុង​ការងារ​ជួយ​ឲ្យ​អ្នកមាន​ប្រាក់ចំណូល​នឹងនរ​ត្រូវខិតខំ​បន្តទៀត អ្នកនឹង​សម្រេចបាន​លាភ​ធំ​។ វិនិយោគ​ភាគហ៊ុន​ចាំបាច់​ត្រូវ​យល់ដឹង មិនត្រូវ​ធ្វើតាម​គេ​អូសទាញ​។ មនោសញ្ចេតនា ៖ ដោយសារតែ​ពាក្យ​ចំអែចំអន់​របស់​អ្នកផ្សេង​នាំ​ឲ្យ​អ្នក​ទាំង​២​ងាយ​មានការ​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ ។ សភាព​ផ្លូវចិត្ត​មិនល្អ ងាយ​កើត​ទំនាស់​ជាមួយ​អ្នកផ្សេង​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ អ្នក​មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​ទិញ​របស់​ដែល​មិនចាំបាច់ ព្រោះ​ចំណូល​បាន​មិន​ទៀងទាត់ ប្រយ័ត្ន​ចុងខែ​មិនទាន់រ​ត់រក​ខ្ចីប្រាក់​គេ​។ មនោសញ្ចេតនា ៖ ពិបាក​រីកចម្រើន​ទៅមុខ​ក្នុង​រឿង​មនោសញ្ចេតនា​ជាមួយ​ដៃគូ​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖​និរតី​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំថោះ​៕

 

 

 

 

 

 

spot_img
×