Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លោចចិត្ត​ជាមួយ​លោក រិ​ន សា​វ៉េ​ត បន្ទាប់ពី​លោក​សរសេរ​សារ​មួយ​ហាក់ដូចជា​តូចចិត្ត​ជាមួយ​ផលិតកម្ម​របស់ខ្លួន

spot_img

​តារាចម្រៀង រិ​ន សា​វ៉េ​ត ត្រូវបាន​ទស្សនិកជន​ស្គាល់​ច្បាស់​ថា ជា​តារាចម្រៀង​សំនៀង​ផ្អែម និង​ធ្ងន់ នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស់ ប៉ុន្តែ​ក្នុង​នោះគេ​ក៏​សង្កេតឃើញថា តារាចម្រៀង​ពោះម៉ាយ​រូបនេះ ពុំ​សូវ​មាន​បទ​ចម្រៀង​ច្រៀង​ដូច​តារា​រួម​ទ្រនំ​ឯទៀត​ឡើយ ដោយ​បទ​ចម្រៀង​របស់​លោមា​ន​តែ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី តែ​ប៉ុន្មាន​បទ​ប៉ុណ្ណោះ ។

​ជាមួយគ្នានេះដែរ សម្រាប់​ការ​គ្មាន​បទ​ចម្រៀង​ច្រៀង​របស់លោក រិ​ន សា​វ៉េ​ត នៅក្នុង​ផលិតកម្ម នេះ​ផងដែរ ក៏បាន​ធ្វើឱ្យ​អ្នកគាំទ្រ​មានការ​អន់ចិត្ត និង​លើកឡើងថា ហេតុអ្វី​បានជា​តារាចម្រៀង​មាន​សមត្ថភាព​មួយ​ទាំងមូល តែ​គ្មាន​ការយកចិត្តទុកដាក់ ចេញ​បទ​ចម្រៀង​ឱ្យ​គាត់​ច្រៀង​? សម្រាប់​ការលើកឡើង​របស់​ទស្ស​និក​ជន​ដូចនេះ គឺ​មិនមែនជា​លើកទីមួយ​ឡើយ ។

​ចំពោះ​លោក រិ​ន សា​វ៉េ​ត ផ្ទាល់ ក៏​ពុំដែល​និយាយ​អ្វី​ទាក់ទង​នឹង​ការ​ស្ងប់ស្ងាត់​របស់​ដែរ ប៉ុន្តែ​ទើបតែ​កាលពីពេល​ថ្មីៗ​នេះ លោក​ក៏បាន​និយាយ​ហាក់ដូចជា​អន់ចិត្ត តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ធម្មតា​នៅ​ផលិតកម្ម​ធំ​មួយ មាន​តារាចម្រៀង​ជាច្រើន ពួកគេ​ខំប្រឹង​បញ្ចេញ​សមត្ថភាព​។ ដូច្នេះ​ពេលវេលា​និង​ឱកាស គួរ​ទុក​សម្រាប់​ប្អូនៗ​បញ្ចេញ​សមត្ថភាព​ដល់​ទស្សនិកជន​ទស្សនា​កម្សាន្ត ។ ដូច្នេះ សម្រាប់​ខ្ញុំ​ទោះ​មិនសូវមាន​បទ​ចម្រៀង ក៏​គ្មាន​បញ្ហា​អ្វី​នោះទេ​” ។

​គួរ​បញ្ជាក់ថា លោក រិ​ន សា​វ៉េ​ត បាន​ផ្ញើខ្លួន​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ ហើយ​បទ​ដែល​ធ្វើឱ្យ​លោក​ទទួលបាន​ប្រជាប្រិយភាព​នោះ​គឺ​បទ «​ខ្លោច​បេះដូង​» «​មើល​ច័ន្ទ​នឹក​អូន​» ជាដើម ៕ សាវុធ

spot_img
×