Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ និង​អំណាច ៖ កល​យុគ​នៅ Zhimbabwe ប្រទេស​ក្រីក្រ លើ​សម្បត្តិ​ធម្មជាតិ​មហាសាល “​រ៉ែត្បូង​ពេជ្រ​” តម្លៃ ១.០០០​ប៊ី​លាន​ដុល្លារ​

spot_img

តាម Reuters ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១៨/១១​នេះ ពលរដ្ឋ Zimbabwe រាប់ម៉ឺន​នាក់​បាន​កាន់​ទង់ជាតិ និង​បដា​ធ្វើ​ព្យុះ​ហយា​ត្រា​តាម​ដង​វិថី​នៅ​រដ្ឋធានី Harare​ទាមទារ​ឲ្យ​ប្រធានាធិបតី​វ័យ ៩៣​ឆ្នាំ Robert Mugabe ចុះ​ចេញពី​តំណែង​។ ពួកគេ​ក៏បាន​លើក​រូបថត​របស់​អគ្គ​មេបញ្ជាការ​កងទ័ព Constantino Chiwenga​ និង​អនុ​ប្រធានាធិបតី Zimbabwe ទើបត្រូវ​ទម្លាក់​ដោយ​លោក Mugabe កាលពី​ថ្ងៃទី ៦/១១ ហើយ​ស្រែកថា “​នេះ​ជា​មេដឹកនាំ​ថ្មី​របស់​យើងខ្ញុំ​។ បំណងប្រាថ្នា​របស់​យើង គឺ​បានឃើញ​ទឹកដី Zimbabwe ប្តូរ​ថ្មី​ហើយ​”​។​

“​សំភារៈ​កំណត់​លើ​ស្មារតី​” ជា​ទ្រឹស្តី​ទស្សនៈវិជ្ជា​១ ពុំ​អាច​ប្រកែក​បាន​។ អាច​និយាយថា ពេលខ្លះ​ទោះបី​ប្រទេស​នេះ មានសម្បត្តិ​មហាសាល​ជាអាទិ៍ តំបន់​រ៉ែ​ពេជ្រ មានតម្លៃ ១.០០០​ប៊ី​លាន​ដុល្លារ​ក្តី តែ​មេដឹកនាំ​ពុំបាន​ចុះ​ភ្ជាប់​មហាជន ពុំយល់ដឹងនិង​ភាពក្រីក្រ​លំបាក ដឹង​សុខទុក្ខ​របស់​ពួកគេ គិតគូរ​តែ​ក្រុមគ្រួសារ​ខ្លួន​…។ល​។ បានធ្វើ​ឲ្យ​កល​យុគ​កើតមាន​ទាល់តែ​បាន​។ នេះ​ក៏​ជា​ប្រទេស​បរានុម័ត​ចៀស​ពុំបាន​។​

​ព្រោះថា ទោះបី​មានទ្រព្យ​ធម្មជាតិ​មហាសាល​ក្តី តែ​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត នៅ​ទ្វីបអាហ្វ្រិក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ត្បូង​ពេជ្រ​ចំនួន​៤ កំពុង​ប្រតិបត្តិ​ការរុករក​នៅ​ទីនោះ​ដោយ​បំពាក់​នូវ​ឧបករណ៍​បច្ចេកទេស​ទំ​នើ​បៗ​។ ពួកគេ​បាន​ប្រើប្រាស់​ដល់​ទៅ​យន្តហោះ​គ្មាន​អ្នកបើកបរ ដើម្បី​ត្រួតពិនិត្យ​ខ្លាចក្រែង​មានការ​លួច​យកចេញ​។ Munashe Shava នាយក​ក្រុមហ៊ុន​១ ដែលមាន​រោងចក្រ​៣ និយាយថា “​រោងចក្រ​ទាំង​៣ របស់​យើង​ផលិត​បាន​យ៉ាងតិច​ត្បូង​ពេជ្រ 200.000 កា​រ៉ាត់ ក្នុង​១​ថ្ងៃ​!”​។​

​ជាទូទៅ ពិសេស​ក្នុង​ក្រុមហ៊ុន Anjin ដែល​សហការ​ជាមួយ​ចិន​នោះ​គឺ “​សុទ្ធសឹង​មាន​ភាគហ៊ុនរបស់មេដឹកនាំ​​រដ្ឋាភិបាលនិង​មេទាហាន​កំពូលៗ​”​។​

​លោក​ប្រធានាធិបតី Robert Mugabe ក៏មាន​ចំណែក​ក្នុង​បណ្តា​ក្រុមហ៊ុន​រ៉ែ​ទាំងនោះ ហើយ​មានច្រើនជាងគេ​ផង​។​

​បែបនេះ​សួរថា តើ​ភាពក្រីក្រ​របស់​ប្រទេស​ដែល​ធម្មជាតិ​អំណោយផល​១​នេះ បែ​ជា​ប្រទេស​១​ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​របស់​ទ្វីបអាហ្វ្រិក ដោយសារ​មូលហេតុ​អ្វី​ទៅ​?

 

spot_img
×