Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រដ្ឋការ​អាមេរិក “​កេងប្រវ័ញ្ច​” រាប់ពាន់​ម៉ោង​ធ្វើការ​ដើម្បី​… ដេក​

spot_img

​ពិតជា​រឿង​មួយ​ស្តាប់ទៅ​ពិបាក​នឹង​ជឿ ប៉ុន្តែ​វា​បាន​កើតឡើង​គ្រា​ដែល​ការិយាល័យ​តាមដាន​ឃ្លាំ​មើល​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក បាន​លើកឡើង​ថា ពី​ឆ្នាំ ២០១៤ មកទល់ពេលនេះ បុគ្គលិក​ម្នាក់​របស់​ក្រសួង​គមនាគមន៍ ដឹកជញ្ជូន​រដ្ឋ​នេះ បាន​កេង​ម៉ោង​ធ្វើការ ដើម្បី​ដេក​រាប់ពាន់​ម៉ោង ។​

​របាយការណ៍​ចុះ​ថ្ងៃទី ២៥ ខែកក្កដា របស់​ស្ថាប័ន​នេះ បាន​ប៉ាន់ស្មាន​ថា បុគ្គលិក​នារី​រូបនេះ​បាន​ដេក​យ៉ាងតិច ៣​ម៉ោង​ក្នុង​១​ថ្ងៃៗ នៅ​នឹង​តុ​ធ្វើការ គិត​ចាប់ពី​ខែ កុម្ភៈ ឆ្នាំ ២០១៤​មក ។​

​ដូច្នេះ​ចំពោះ​ពេលវេលា​ដែល​នាង​បាន “​កេង​បន្លំ​” ដើម្បី​ដេក គឺជា ២.២០០​ម៉ោង បង្ក​ការខាតបង់ ៤០.០០០ USD ។ អ្នកគ្រប់គ្រង​នាង​តែ​ដាស់​នាង​ពី ៣-៤​ដង ក្នុង​១​ថ្ងៃៗ ។​

​ការងារ​របស់​នាង​គឺ​ប្រមូល​ទិន្នន័យ​ពី​ការផ្លាស់ប្តូរ​អាសយដ្ឋាន និង​ម្ចាស់​កម្មសិទ្ធិ​យានយន្ត ។ ១​ថ្ងៃៗ​នាង​ធ្វើ​បាន​ឯកសារ​តែ ២០០​ប៉ុណ្ណោះ ដែល​ការកំណត់ នាង​ត្រូវ​ធ្វើឲ្យបាន ៥៥០​ឯកសារ ហើយ​ឯកសារ​ដែល​បាន​ធ្វើ​ទៀតសោត ក៏​នៅ​មាន​កំហុស ។​

​ករណី​នារី​ខាងលើ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដល់​បុគ្គលិក​រដ្ឋការ 1.481​នាក់ ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ទង្វើ​ពុំ​ត្រឹមត្រូវ​ចំពោះ​ការងារ នៃ​ស្ថាប័ន​រដ្ឋការ ៕ លី​សា​

spot_img
×