Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​២​នាក់ ​លង់ទឹក​ប្រឡាយ​ស្លាប់​ខណៈ​ហែល​ទឹក​ទៅ​ដេញ​គោ​ស៊ី​ស្រូវ​គេ​នៅ​ត្រើយម្ខាង នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​ក្មេងប្រុស​២​នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​​ ខ​ណៈ​ដែល​ឆ្លង​ប្រឡាយទឹក​ទៅ​ដេញគោ​ដែល​កំពុង​ស៊ីស្រូវ​គេ​នៅ​ត្រើយម្ខាង​។​

​ដែល​ករណី​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​និង​រាយការណ៍​មក​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨និង៣០ នាទី​ព្រឹក​ថ្ងៃទី​២៦​ខែ កក្កដា ឆ្នាំ​២០១៨​នេះ​នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​ស្ថិតក្នុង​ភូមិ ប្រាសាទ ឃុំ ពោធិ​រាជ ស្រុក ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅ​ព្រឹក​ថ្ងៃកើតហេតុ​នោះ​ក្មេងប្រុស​ទាំង​២​នាក់​បាន​នាំគ្នា​ទៅ​មើល​គោ​នៅ​ស្រែ​ហើយ​គោ​ទាំងនោះ​បាន​ចុះ​ទឹក​ឆ្លង​ប្រឡាយ​ដើរ​សុ​ី​ស្រូវ​គេ​ក្មេងប្រុស​ទាំង​២​នាក់​ក៏​នាំគ្នា​ចុះ​ហែល​ទឹក​ដើម្បី​ទៅ​ដេញគោ​កុំឲ្យ​ស៊ី​ស្រូវ​គេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖​ខ​ណះ​ដែល​ក្មេង​ទាំង​ពីរ​នាក់​បាន​នាំគ្នា​ចុះ​ប្រឡាយទឹក​ហែល​ឆ្លង​ដើម្បី​ទៅ​ដេញគោ​នោះ​បណ្តាល​ឲ្យ​លង់ទឹ​កទាំង​២​នាក់​តែ​ម្តង​ទៅ​។​ជនរងគ្រោះ​ទាំង​២​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖

​ទី​1.​មានឈ្មោះ ឆោម វីរៈ ភេទ​ប្រុស អាយុ​22​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​

​ទី​2.​ឈ្មោះ ផុន ស៊ី​ណាល់ ភេទ​ប្រុស អាយុ 12​ឆ្នាំ នៅ​ភូមិ ឃុំ​ជា​មួួយ​គ្នា​។​មូលហេតុ​ទៅ​មើល​គោ ពេល​នោះ​គោ​ឆ្លង​ទៅ​ស៊ី​ស្រូវ​នៅ​ត្រើយម្ខាង ក៏​នាំគ្នា​ឆ្លង​ទឹក​ប្រឡាយ​ទៅ​ដេញគោ​ហើយក៏​បាន​លង់ទឹក​ស្លាប់​តែ​ម្ដង​។​ប​ច​ប្ចុ​ប្បន្ន​សាកសព​ក្មេង​ទាំង​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​វ៉ៃកូ​

spot_img
×