Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទម្លាយ​មុខមាត់​របស់​ឪពុកម្ដាយ​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ និង នី​កូ កាល​ពួកគាត់​នៅ​ក្មេង​

spot_img

​ទស្សនិកជន​ដែល​និយាយ​តាមដាន​ទស្សនា MV នៅក្នុង​ផលិតកម្ម​ផលិតកម្ម​រស្មី​ង​ហង្ស​មាស​ចាស់ៗ ច្បាស់​ជា​បានឃើញ​ឈ្មោះ លោក ណុប សម្បត្តិ ដែលជា​អ្នកដឹកនាំ​សម្ដែង​ចាស់វស្សា​ដ៏​ឆ្នើម​មួយរូប ហើយ​ក្រៅពី​ដឹកនាំ​សម្ដែង​ថត MV លោក​ក៏​ជា​អ្នកដឹកនាំ​រឿង​ផងដែរ ដូចជា​រឿង «​អណ្ដូង​អាថ៌កំបាំង​» ជាដើម ដែល​ល្អមើល​មិន​ចាញ់​រឿង​បរទេស​ប៉ុន្មាន​ឡើយ តែ​យ៉ាងណាមិញ​ចំពោះ​រូបរាង និង​មុខ​របស់លោក ណុប ស​ម្បិ​ត្តិ ផ្ទាល់​ច្បាស់​ណាស់​ថា ពុំ​សូវ​មាន​អ្នកណា​ស្គាល់​ឡើយ ។

​ជាមួយគ្នានេះ លោក ណុប សម្បត្តិ ក៏​ត្រូវបាន​ទស្សនិកជន​ស្គាល់​ច្បាស់​ថា ជា​ឪពុក​បង្កើត​របស់​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ និង នី​កូ ផងដែរ ដែល​ទាំងពីរ​នាក់​បងប្អូន​នេះ គឺមាន​រូប​សម្រស់​ស្រស​ង្ហា​ខ្លាំង ប៉ុន្តែ​បើ​ក្រឡេក​លោក ណុប សម្បត្តិ កាលពី​ក្មេង​វិញ ក៏​សង្ហា​មិន​ចាញ់កូនៗ​ប៉ុន្មាន​ដែរ ។

​ទន្ទឹមគ្នានេះ ក៏មាន​ទស្សនិកជន​ជាច្រើន​នាក់ ចង់ឃើញ និង​ចង់​ស្គាល់​រូបរាង​ពិត​របស់ ឪពុកម្ដាយ តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ និង នី​កូ តើ​ស្អាត និង​ស្រស់​សង្ហា​ប៉ុណ្ណា ទើបបានជា​កូនៗ​សង្ហា​យ៉ាងនេះ ហើយ​ខាងក្រោម​នេះ គឺជា​មុខមាត់​របស់​ពួកគាត់ កាល​ក្នុងកំលុងពេល​រៀបការ​ហើយ​ថ្មីថ្មោង ៕ សាវុធ

spot_img
×