Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោទ​កូនចៅ​ផឹក​ស្រវឹង​និង​ប៉ុនប៉ង​រំលោភ​ព​ប្រពន្ធ ថៅកែ​នេះ​ផ្ទុះ​កំហឹង​យក​កាំបិត​កាត់ផ្តាច់ «​លិង្គ​» ឲ្យ​ឆ្កែ​ស៊ី​យ៉ាង​សាហាវ​

spot_img

​ថៅកែ​ប្រច័ណ្ឌ​ម្នាក់​បាន​យក​កាំបិត​កាត់ផ្តាច់​ប្រដាប់ភេទ​កូនចៅ​ដែល​ស្រវឹង​ពុំ​ដឹងខ្លួន និង​យក​លិង្គ​ត្រូវបាន​កាត់ បោះ​ឲ្យ​ឆ្កែ​ស៊ី​បាត់ បន្ទាប់ពី​បាន​គាត់​កំពុង​ព្យាយាម​កា​ពារ​ប្រពន្ធ​របស់គាត់ ។​

Permsak Petprasert អាយុ ៥០ ត្រូវបាន​ចាប់ខ្លួន​នៅ​ផ្ទះជួល​របស់គាត់ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា និង​កាត់ផ្តាច់​លិង្គ​របស់​ជា​កូនចៅ​ម្នាក់​ឈ្មោះ Suwit Thipjantha ។​

​ប៉ូលីស​និយាយថា Petprasert បាន​សារភាពថា បាន​កាត់ផ្តាច់​លិង្គ Suwit ជាមួយ​កាំបិត​ផ្លែឈើ និង​បន្ទាប់មក​បាន​យក​វា​ឲ្យ​ឆ្កែ​ស៊ី ។​

​ថៅកែ​រូបនេះ​បាន​យល់ព្រម​ឲ្យ Suwit ស្នាក់​នៅផ្ទះ​របស់គាត់ នៅពេលនោះ គាត់​បានចាប់ផ្តើម​ធ្វើជា​មួយ​គាត់​នៅ​រោងចក្រ​ដំឡើងរថយន្ត នៅ Ban Pong ប្រទេស​ថៃ ។​

​គាត់​ត្រូវបាន​គេ​និយាយថា បាន​រាប់អាន​ធ្វើជា​មិត្ត​ជាមួយ Suwit នៅពេលដែល​គាត់​បាន​ជួយ​ការងារ​បាញ់ថ្នាំ​រថយន្ត អស់​រយៈពេល​១​ខែ​មកហើយ ។​

​ពួកគេ​មកពី​ខេត្ត​ដូចគ្នា Trang ហេតុនេះ គាត់​អនុញ្ញាត​ឲ្យ Suwit ផ្លាស់​មក​រស់នៅ​ក្នុងផ្ទះ​ជួល​របស់គាត់ ។​

​ពួកគេ​បាន​ផឹកស៊ី​ជាមួយ​អ្នក​រួម​ការងារ​ដទៃទៀត នៅផ្ទះ មុនពេល Petprasert និង​កម្មករ​ម្នាក់ទៀត ចេញ​ទៅយក​គ្រឿងក្លែម​បន្ថែម ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ទុក Suwit អាយុ ៣៩ ឆ្នាំ បាន​ផឹក​ស្រវឹង​ខ្លាំង នៅក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​របស់ Petprasert ដែលមាន​ឈ្មោះ Tin អាយុ ៥២ ឆ្នាំ ។​

​ប៉ុន្តែ គាត់​បានឃើញ​នាង​រត់ចេញ​ពីក្នុងផ្ទះ «​ទាំង​ឈឺចាប់​» នៅពេល​គាត់​វិលត្រឡប់​មកវិញ ។ នេះ​បើតាម Petpraset ប្រាប់​ប៉ូលីស ។​

​ហើយ Suwit ត្រូវបាន​ចោទប្រកាន់​ចេញពី​ក្នុង​បន្ទប់ដេក ដោយ​គ្រាន់តែ​ស្លៀក​ខោខ្លី​ប៉ុណ្ណោះ ។​

Petprasert វាយប្រហារ Suwit ជាមួយ​ដំបង និង​ទាត់​ធាក់​គាត់​រហូត​ដេក​ដួល​នឹង​ដី មុនពេល​កាត់ផ្តាច់​លិង្គ​របស់គាត់​ជាមួយ​កាំបិត​ផ្លែឈើ ។

​គាត់​បន្ទាប់មក ក៏បាន​រក​វិធី​ស្នើសុំ​អ្នកជិតខាង ដឹក Suwit ទៅកាន់​មន្ទីរពេទ្យ ។​

​ប្រពន្ធ​របស់គាត់​បាន​ប្រាប់​ប៉ូលីស​ថា Suwit ផឹក​ស្រវឹង និង​បាន​ស្ទាប​ដៃ​របស់​នាង នៅពេល​គាត់​បាន​ចូលទៅក្នុង​បន្ទប់​របស់​នាង ។​

​នាង​បាន​រត់ចេញ នៅពេលនោះ​ប្តី​របស់​នាង​ក៏បាន​វិលត្រឡប់​មកដល់​ល្មម និង​ចាប់ផ្តើម​ប្រើ​អំពើហិង្សា​លើ Suwit បែបនេះ​តែម្តង ៕ ចន្ទី (Mirror)

spot_img
×