Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុនខ​តែមួយគត់​លើ​ពិភពលោក​អាច​ជិះសេះ ដោយ​ពុំ​ចាំបាច់​មាន ខ្សែ​បង្ហៀរ (មានវីដេអូ)

spot_img

Jack Rusell Dally អាយុ ៩​ឆ្នាំ បច្ចុប្បន្ន​ជា​សុន​ក​១​ក្បាល​គត់ លើ​ពិភពលោក អាច​ជិះសេស បាន​ដោយ​ពុំ​ចាំបាច់​មាន​ខ្សែ​បង្ហៀរ ។​

​ចំណែក​សេះ​ឈ្មោះ Spanky អាយុ ១០​ឆ្នាំ និង​សុនក Dally វា​គឺជា​មិត្តភក្តិ​និង​គ្នា​ច្រើន​ឆ្នាំ​មកហើយ ។ ពួក​វា​រស់នៅ​ជាមួយគ្នា​ក្នុង​កសិដ្ឋាន​មួយ​នៅ Spokane ក្រុង​វ៉ាស៊ីនតោន អាមេរិក ។​

​ម្តង​នេះ​ជា​ការលេងកម្សាន្ត ម្ចាស់​របស់​ពួក​វា​គឺ​នាង Francesca បាន​សម្រេចចិត្ត​សាកល្បង​មើល​លើ Dall​យ អាច​ជិះ Spanky បាន​ដែរឬទេ ។ ប្រតិកម្ម​បន្ទាប់​មក​របស់​ពួក​វា​ពិតជា​អស្ចារ្យ​ណាស់ ។​

​មិត្តភក្តិ ១​គូ​នេះ មាន​អ្នកគាំទ្រ​រាប់ពាន់​នាក់​លើ​បណ្តាញ​សង្គម​នានា ។​

​រវាង​ពួកវា​បាន​បង្ហាញ​នូវ​ការជឿ​ទុកចិត្ត យល់ដឹង​ជ្រាលជ្រៅ ពិសេស​គឺ​សេះ​នោះ​តែង​អនុញ្ញាត​ឲ្យ​សុនកមិត្ត​របស់​វាលោ​ត​ឡើង​លេង​លើ​ខ្នង​ស្រេច​តែ​ចិត្ត ។​

Sauley ជា​សុនក​តែ​១​គត់​លើ​ពិភពលោក ដែល​អាច​ជិះសេះ បាន​ដោយ​ពុំ​ចាំបាច់​មាន​ខ្សែ​បង្ហៀរ ។​

Francessca ជា​ម្ចាស់​បាន​នាំ​ពួកវា​នៅ​កន្លែង​ឲ្យគេ​មើល​នៅ​ពាសពេញ​ប្រទេស​អាមេរិក ដើម្បី​រក​មូលនិធិ​សប្បុរស​ជួយ​អ្នក​លំបាក ហើយ​ក៏​ចង់​ផ្ញើ​សារ​ដល់​មនុស្ស​ទាំងឡាយ​ថា អ្នក​គប្បី​សាង​ទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​សត្វ ព្រោះ​ពួក​វា​ពុំ​មាន​អ្វី​អាក្រក់​ចំពោះ​មនុស្ស​ទេ​! ៕ ចន្ទ្រា​

spot_img
×