Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី​ជោគជ័យ​ក្នុង​ការស្រាវជ្រាវ​ផលិត​ឱសថ​ព្យាបាល​រលាក​ថ្លើម​ប្រភេទ B

spot_img

​មកទល់ពេលនេះ លើ​ពិភពលោក​ទើប​មាន​ឱសថ​ទប់ស្កាត់​សកម្មភាព​របស់ Virus រលាក​ថ្លើម B ប៉ុណ្ណោះ​ពុំ​ទាន់​រកឃើញ​ឱសថ​សម្លាប់​បាន virus នេះ​ទេ ។ ថ្មីៗ​នេះ ឱសថ​២​ប្រភេទ របស់​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​រកឃើញ គឺ​មាន​ប្រសិទ្ធភាព​សម្លាប់​បាន Virus នេះ​នៅក្នុង​បណ្តា​កោសិកា​ថ្លើម អាច​ព្យាបាល​ជា​ទាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ ទៀតផង ។​

ឱសថ Ridus ។​

​ឱសថ​ដែល​មាន​លក្ខណៈ “​បដិវត្ត​” អាច​ជួយ​ដល់​មនុស្ស​ប្រមាណ ២៥០​លាន​នាក់ កំពុង​មាន​ជំងឺ​នេះ លើ​ពិភពលោក ត្រូវបាន​ស្រាវជ្រាវ​ផលិត​ដោយ​វិទ្យាស្ថាន​ជំងឺឆ្លង ចំណុះ​មូលធិ​និ​វិទ្យាសាស្ត្រ​រុស្ស៊ី ។ យ៉ាងនេះ​ក្តី​គេ​ត្រូវ​វិការ​ពេលវេលា ៥​ឆ្នាំ​ទៀត ដើម្បី​អាច​ដាក់​លក់ លើ​ទីផ្សារ​ពិភពលោក ។​

​អ្នកស្រាវជ្រាវ Vladimir Chulanov បកស្រាយ​ថា បកស្រាយ​ថា ឱសថ​នេះ​វា​ធ្វើការ​វាយលុក​លើ ADN របស់ Virus ។ លោក​បកស្រាយ​ថា Virrus បង្ក​ការ​រលាក​បាន​ដោយសារ​សំណុំ​ហ្សែ​ន Vinus ហេតុនេះ​ការ​បំផ្លាញចោល​សំណុំ​ហ្សែ​ន​នេះ វា​ធ្វើឲ្យ​គេ​ជា​សះស្បើយ​ពី​ជំងឺ ។ ផលិតផល​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នេះ បានបញ្ជាក់​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​បាន​ឆ្លងកាត់ ការ​សាក​ពិសោធន៍​បែប​ថ្មី ដោយ​ការចិញ្ចឹម​ក្លូន​កោសិការ​ក្នុង​បន្ទប់ពិសោធន៍ ៕ ចន្ទ្រា​

spot_img
×