Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​សំណូមពរ​ប្រមុខ​កងទ័ព​អាមេរិក​ដកចេញ​ផុតពី​ស៊ី​រី ប្រសិនបើ​មិន​សហ​ប្រតិ​ប​ត្ដិ​ការ​

spot_img

រុស្ស៊ី​លើកឡើងថា ប្រសិនបើ​មន្ទីរ​បញ្ច​កោណ​មិន​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​មូ​ស្គូ​តាម​សំណូមពរ​របស់លោក Donald Trump​ទេ នោះ​វត្តមាន​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​គឺ​មិន​ស្របច្បាប់​។​

ឧត្ដមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​

​ឧត្ដមសេនីយ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាស​នៅ​ថ្ងៃទី​២៤​ខែកក្កដា អំពី​ការលើកឡើង​របស់​ឧត្ដមសេនីយ៍ Votel ដែល​ប្រកាសថា មន្ទីរ​បញ្ច​កោន​បាន​ត្រៀម​អនុ​វ​តុ្ដ​ន៍​តាម​សំណូមរ​របស់​ប្រធានាធិបតី​អាមេរិក Donald Trum ចំពោះ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ជូន​ជនភៀសខ្លួន​ធ្វើ​មាតុភូមិ​និ​វត្ដ​ន៍ ដោយ​ចោទប្រកាន់ថា ក្រុង​មូ​ស្គូ​នៅតែ​«​បន្ដ​ធ្វើជា​ខ្នងបង្អែក​ឱ្យ​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad» ។​

​គួររម្លឹកថា សំណូមពរ​អំពី​កិច្ចសហប្រតិបត្ដិការ​ចំពោះ​បញ្ហា​មនុស្សធម៌​នេះ​ត្រូវបាន​លោក​Trum និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ឯកភាពគ្នា​ក្នុងជំនួប​កំពូល​កាលពី​ថ្ងៃទី​១៦ ខែកក្កដា នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។​

​រុស្ស៊ី​ចាត់ទុកថា កងទ័ព​អាមេរិក​ចាំបាច់​ត្រូវគោរព​សំណូមពរ​របស់​ប្រធានាធិបតី​អាមេរិក Donald Trum ពុំនោះសោត​កងកម្លាំង​យោធា​អាមេរិក​នឹង​ពុំមាន​«​មូលដ្ឋាន​ច្បាប់​»​សម្រាប់ធ្វើ​សហ​ប្រតិ​ប​ត្ដិ​ការ​នៅ​ស៊ី​រី​ឡើយ​៕

សូយន

spot_img
×