Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​គំរាម​ភេរវកម្ម ធ្វើឱ្យ​ជើងហោះហើរ Air China បក​ថយក្រោយ​គឺជា​រឿង​ក្លែងក្លាយ​

spot_img

​ប្រភពពី xinhua ឱ្យដឹងថា នៅ​ថ្ងៃទី​២៦​ខែកក្កដា ការិយាល័យ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Air China ប្រចាំ​ក្រុងប៉ារីស​ឱ្យដឹងថា ព័ត៌មាន​អំពី​ការគំរាមកំហែង​ភេរវកម្ម ជាហេតុ​បណ្ដាលឱ្យ​ជើងហោះហើរ​លេខ​CA876 របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវ​បក​ក្បាល​វិល​មក​ក្រុងប៉ារីស​វិញ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​។​

យន្ដ​ហោះ​របស់​ក្រុមហ៊ុន Air China

​តាម​សេចក្ដីប្រកាស​របស់​ការិយាល័យ​នេះ អ្នកដំណើរ​លើ​ជើងហោះហើរ​ខាងលើនេះ​បាន​ត្រូវគេ​រៀបចំ​ឱ្យ​សម្រាក​នៅ​បន្ទប់​រង់ចាំ​នាអាកាស​យានដ្ឋាន Charles de Gaulle រដ្ឋធានី​ប៉ារីស បន្ទាប់ពី​ការត្រួតពិនិត្យ​សន្ដិសុខ​លើ​យន្ដហោះ​ត្រូវបាន​បញ្ចប់​។​

​គួររម្លឹកថា មុន​នោះ​Air China បានប្រកាស​លើ​គណនី​បណ្ដាញ​សង្គម​ថា ជើងហោះហើរ​មាន​លេខ​សម្គាល់​CA876 ចេញដំណើរ​ពី​ក្រុងប៉ារីស​ទៅ​ក្រុង​ប៉េកាំង​បាន​បក​ក្បាល​វិលត្រឡប់​មកវិញ ព្រោះ​មានការ​គំរាមកំហែង​ទាក់ទង​ដល់​អំពើ​ភេរវកម្ម​។​

​បន្ទាប់​មកលើ​គណនី​បណ្ដាញ​សង្គម​ដដែល​Air China បានប្រកាស​ឱ្យដឹងថា យន្ដហោះ​និង​អ្នកដំណើរ​សុទ្ធសឹង​មាន​សុវត្ថិភាព ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​រៀបចំ​ជើងហោះហើរ​មួយ​ផ្សេងទៀត​ក្នុងពេល​វេលា​យ៉ាង​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​៕

សូយន

spot_img
×